Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
មហាសន្និបាតវិសាមញ្ញលើកទី១ ឆ្នាំ២០២៤ សហគមន៍កសិកម្មសាមគ្គីម៉ាឡៃ ស្ថិតនៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ

មហាសន្និបាតវិសាមញ្ញលើកទី១ ឆ្នាំ២០២៤ សហគមន៍កសិកម្មសាមគ្គីម៉ាឡៃ ស្ថិតនៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ

កម្មវិធី ASPIRE-AT ខេត្តបន្ទាយមានជ័យ៖

——————-

ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានដឹកនាំដោយ លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរ និងជាប្រធានគ្រប់គ្រងកម្មវិធី ASPIRE-AT ខេត្ត រួមជាមួយ លោក ឈុន សុមេធោឡា ទីប្រឹក្សាអ្នកសម្របសម្រួលកម្មវិធីថ្នាក់ខេត្ត លោក ផែ សុភ័ក្ត អនុប្រធានការិយាល័យផែនការ គណនេយ្យ និងជាមន្ត្រីទទួលបន្ទុកផែ្នកផែនការ ត្រួតពិនិត្យ និងវាយតម្លៃ លោកស្រី ទន់ សម្ភស្ស និងលោក សេង ជឺឃីម មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងមានការចូលរួមពី លោក លន់ សុវណ្ណ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកម៉ាឡៃ បានចូលរួមមហាសន្និបាតវិសាមញ្ញលើកទី១ ឆ្នាំ២០២៤ សហគមន៍កសិកម្មសាមគ្គីម៉ាឡៃ ស្ថិតនៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ដែលមានថ្នាក់ដឹកនាំ និងសមាជិកសហគមន៍សរុបចំនួន ៨២នាក់ (ស្រី ៦៨នាក់) ជាតំណាងសហគមន៍កសិកម្មទាំង ១៥០គ្រួសារ។

មហាសន្និបាតនេះ មានរបៀបវារៈផ្ដោតលើ៖

-អនុម័តលើការចូលរួមជាមួយកម្មវិធី ASPIRE-AT

-អនុម័តបញ្ចូលសមាជិកគណៈកម្មការត្រួតពិនិត្យ

-អនុម័តបញ្ចូលមុខរបរថ្មីដល់សហគមន៍កសិកម្ម

-អនុម័តបញ្ចូលសមាជិក ១៥០គ្រួសារក្នុងសហគមន៍កសិកម្មសាមគ្គីមាឡៃ ជួយគាំទ្រសហគមន៍កសិកម្ម ដើម្បីឱ្យគ្រប់លក្ខខណ្ឌនៃកម្មវិធី ASPIRE-AT ។

ជាលទ្ធផល សមាជិកទាំងអស់បានអនុម័តលើរបៀបវារៈ ដែលបានកំណត់ ដោយសំឡេងជាឯកច្ឆន្ទ។

Leave a Reply

Your email address will not be published.