កិច្ចប្រជុំរៀបចំគណៈកម្មការ ដើម្បីបង្កើតសហគមន៍កសិកម្ម ស្រុកកោះធំ
កម្មវិធី ASPIRE-AT ខេត្តកណ្ដាល៖
——————-
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានប្រជុំរៀបចំគណៈកម្មការ ដើម្បីបង្កើតសហគមន៍កសិកម្ម ដែលមានអ្នកចូលរួមសរុប ៧៥នាក់ (ស្រី ៣៨នាក់)។
- កិច្ចប្រជុំនេះមានគោលបំណង៖
-ផ្សព្វផ្សាយស្តីពីច្បាប់សហគមន៍កសិកម្ម
-ផ្សព្វផ្សាយសេចក្ដីប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ដីពី លក្ខន្ដិកៈគំរូ និងបទបញ្ជាផ្ទៃក្នុងគំរូ របស់សហគមន៍កសិកម្ម
-ជ្រើសរើសកសិករស្ម័គ្រចិត្តសម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសហគមន៍ (ក្រុមប្រឹក្សាភិបាល និងគណៈកម្មការត្រួតពិនិត្យ)
-គ្រោងទីតាំងសម្រាប់រៀបចំស្នាក់ការសហគមន៍
-ត្រៀមឈ្មោះសម្រាប់សហគមន៍កសិកម្មថ្មីដែលនឹងត្រូវជ្រើសរើសក្នុងមហាសន្និបាត
-គ្រោងមុខរបរសម្រាប់អាជីវកម្មរបស់សហគមន៍
-កំណត់ប្រាក់ភាគហ៊ុន និងប្រាក់សមាជិកភាពរបស់សហគមន៍។
- លទ្ធផលនៃកិច្ចប្រជុំបាន៖
-ផ្សព្វផ្សាយអំពីច្បាប់សហគមន៍កសិកម្ម ជូនដល់អ្នកចូលរួមទាំងអស់
-ផ្សព្វផ្សាយ និងបង្ហាញអំពីលក្ខន្ដិកៈគំរូ និងបទបញ្ជាផ្ទៃក្នុងគំរូ របស់សហគមន៍កសិកម្ម ដោយបានពន្យល់តាមចំណុចនីមួយៗ
-ជ្រើសរើសបានកសិករស្ម័គ្រឈរឈ្មោះបោះឆ្នោតសម្រាប់ក្រុមប្រឹក្សាភិបាលចំនួន ០៨រូប
-ជ្រើសរើសបានកសិករស្ម័គ្រឈរឈ្មោះបោះឆ្នោតសម្រាប់គណៈកម្មការត្រួតពិនិត្យចំនួន ០៥រូប
-គ្រោងទីតាំងសម្រាប់រៀបចំស្នាក់ការសហគមន៍ ចំនួន ០៣កន្លែង
-ត្រៀមឈ្មោះសហគមន៍កសិកម្ម ០៣ឈ្មោះ
-មុខរបររបស់សហគមន៍កសិកម្ម
-កំណត់ប្រាក់ភាគហ៊ុន និងប្រាក់សមាជិកភាព
-កំណត់ពេលរៀបចំធ្វើមហាសន្និបាត ដោយតម្រូវឱ្យមានការអញ្ជើញចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរភូមិឃុំស្រុក។