Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
សិក្ខាសាលាផ្សព្វផ្សាយស្តីពីទស្សទាន និងគោលគំនិតសហគមន៍កសិកម្ម ដល់អាជ្ញាធរមូលដ្ឋាន និងកសិករ

សិក្ខាសាលាផ្សព្វផ្សាយស្តីពីទស្សទាន និងគោលគំនិតសហគមន៍កសិកម្ម ដល់អាជ្ញាធរមូលដ្ឋាន និងកសិករ

កម្មវិធី ASPIRE-AT ខេត្តតាកែវ រតនគិរី និងខេត្តបាត់ដំបង៖

——————-

ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីទស្សទាន និងគោលគំនិតសហគមន៍កសិកម្ម ដល់អាជ្ញាធរមូលដ្ឋាន និងកសិករ នៅ៖

១).ខេត្តតាកែវ ស្រុកត្រាំកក់ ឃុំតាភេម ភូមិបាខុងខាងកើត និងភូមិបាខុងខាងលិច ដែលមានអ្នកចូលរួមសរុប ៥៨នាក់ (ស្រី ៣៦នាក់)។

២).ខេត្តរតនគិរី ស្រុកអូរជុំ ឃុំសាមគ្គី ភូមិកាមែន ដែលមានអ្នកចូលរួមសរុប ៦៥នាក់ (ស្រី ៣៥នាក់)។

៣).ខេត្តបាត់ដំបង ស្រុកគាស់ក្រឡ ឃុំដូនបា ដែលមានអ្នកចូលរួមសរុប ៤៧នាក់ (ស្រី ២៤នាក់) ស្រុកគាស់ក្រឡ នៅសហគមន៍កសិកម្មព្រះផុសពន្លឺថ្មី មានអ្នកចូលរួមសរុប ៤៣នាក់ (ស្រី ២៨នាក់) ស្រុករុក្ខគីរី ឃុំមុខរ៉ា នៅសហគមន៍កសិកម្មមុខរ៉ា មានអ្នកចូលសរុប ៥១នាក់ (ស្រី ៣២នាក់) និងឃុំព្រែកជីក មានអ្នកចូលរួមសរុប ១៦៣នាក់ (ស្រី ៩៧នាក់) ព្រមទាំងស្រុកមោងឬស្សី ឃុំមោង មានអ្នកចូលរួមសរុប ១០៥នាក់ (ស្រី ៦៥នាក់)។

គោលបំណងនៃសិក្ខាសាលាគឺដើម្បីឱ្យកសិករយល់ច្បាស់អ្វីជាសសហគមន៍កសិកម្ម  ទិសដៅសហគមន៍កសិកម្ម ប្រភេទមុខរបរដែលអាចអនុវត្តន៍ក្នុងសហគមន៍កសិកម្ម រចនាសម្ព័ន្ធ និងការគ្រប់គ្រងសហគមន៍កសិកម្ម។

Leave a Reply

Your email address will not be published.