Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ពិព័រណ៍កសិកម្ម «ភូមិកសិផលខ្មែរ» រយៈពេល២ថ្ងៃ នៅថ្ងៃទី១ ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ នៅផ្សារទំនើប ជីបម៉ុង មេហ្គាម៉ល ផ្លូវ២៧១

ពិព័រណ៍កសិកម្ម «ភូមិកសិផលខ្មែរ» រយៈពេល២ថ្ងៃ នៅថ្ងៃទី១ ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ នៅផ្សារទំនើប ជីបម៉ុង មេហ្គាម៉ល ផ្លូវ២៧១

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិព័រណ៍កសិកម្ម «ភូមិកសិផលខ្មែរ» រយៈពេល២ថ្ងៃ នៅថ្ងៃទី១ ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ នៅផ្សារទំនើប ជីបម៉ុង មេហ្គាម៉ល ផ្លូវ២៧១។ក្នុងនោះមានការចូលរួមពីតំណាងក្រុមហ៊ុន សហគ្រាសកែច្នៃកសិផលឱ្យទៅជាផលិតផលសម្រេច និងម្ចាស់ក្រុមហ៊ុនផ្គត់ផ្គង់ម្ហូបអាហារសម្រាប់ពិធីអាពាហ៍ពិពាហ៍។

កម្មវិធី ASPIRE-AT ក៏បានចូលរួម និងគាំទ្រក្រុមហ៊ុន Ample សម្រាប់ការដាក់តាំងបង្ហាញផលិតកម្មស្វាយចន្ទី ព្រឹត្តការណ៍ដ៏មានសារៈសំខាន់នេះផងដែរ។ ពិព័រណ៍នេះ បានចូលរួមជាការបំផុសគំនិតឱ្យប្រជាពលរដ្ឋខ្មែរជួយគាំទ្រផលិតផលកសិកម្មរបស់ខ្មែរ និងជួយលើកស្ទួយកសិកម្មនៅក្នុងប្រទេសកម្ពុជា។

Leave a Reply

Your email address will not be published.