May 31, 2024
ការប្រជុំជាមួយគណៈកម្មាធិការ និងសមាជិកសហគមន៍កសិកម្មភូមិគោកឪឡោក នៅភូមិគោកឪឡោក ឃុំអំពិល ស្រុកបន្ទាយអំពិល
កម្មវិធី ASPIRE-AT ខេត្តឧត្តរមានជ័យ៖
——————-
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានជួបប្រជុំជាមួយគណៈកម្មាធិការ និងសមាជិកសហគមន៍កសិកម្មភូមិគោកឪឡោក នៅភូមិគោកឪឡោក ឃុំអំពិល ស្រុកបន្ទាយអំពិល ដើម្បីពិនិត្យ និងវាយតម្លៃសហគមន៍កសិកម្ម ទទួលបានការគាំទ្រពីកម្មវិធី ASPIRE-AT ដែលមានអ្នកចូលរួមសរុប ០៨នាក់ (ស្រី ០៤នាក់)។
សហគមន៍កសិកម្មភូមិគោកឪឡោក មានសមាជិកសរុប ១២៩គ្រួសារ (ស្រី ៧៨គ្រួសារ) មានផ្ទៃដីស្រូវ ៥៦០ហិកតា ដំឡូងមី ១៦០ហិកតា បន្លែ ៣ហិកតា និងចិញ្ចឹមមាន់ ៥៩គ្រួសារ។