May 31, 2024
ការផ្សព្វផ្សាយអំពីលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងគំរូ របស់សហគមន៍កសិកម្ម ព្រមទាំងបានបង្ហាញអំពីគោលបំណងរបស់កម្មវិធី ASPIRE-AT
កម្មវិធី ASPIRE-AT ខេត្តកំពង់ឆ្នាំង៖
——————-
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង រួមមានលោក តូច ប៉ូច លោកស្រី ពៅ រចនា និងលោក មៀច ភារិទ្ធ បានសម្របសម្រួលរៀបចំផ្សព្វផ្សាយអំពីលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងគំរូ របស់សហគមន៍កសិកម្ម ព្រមទាំងបានបង្ហាញអំពីគោលបំណងរបស់កម្មវិធី ASPIRE-AT ដល់អាជ្ញាធរភូមិឃុំ និងប្រជាកសិករ នៅសាលាឃុំពង្រ ស្រុករលាប្អៀរ ដែលមានអ្នកចូលរួមសរុប ១១៣នាក់ (ស្រី ៧៥នាក់)។