Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការប្រជុំជាមួយក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មដប់បាតអភិវឌ្ឍន៍ នៅភូមិដប់បាត សង្កាត់លលកស ក្រុងពោធិ៍សាត់

ការប្រជុំជាមួយក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មដប់បាតអភិវឌ្ឍន៍ នៅភូមិដប់បាត សង្កាត់លលកស ក្រុងពោធិ៍សាត់

កម្មវិធី ASPIRE-AT ខេត្តពោធិ៍សាត់៖

——————-

ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដឹកនាំដោយលោក សៅ វណ្ណៈ ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ និងលោក ម៉ែន វណ្ណៈ មន្រ្តីទទួលបន្ទុកផ្នែកត្រួតពិនិត្យ និងវាយតម្លៃ បានប្រជុំជាមួយក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មដប់បាតអភិវឌ្ឍន៍ នៅភូមិដប់បាត សង្កាត់លលកស ក្រុងពោធិ៍សាត់ ដែលមានអ្នកចូលរួមសរុប ៨នាក់ (ស្រី ១នាក់)។

កិច្ចប្រជុំនេះមានគោលបំណង៖

១).ផ្សព្វផ្សាយអំពីកម្មវិធី ASPIRE-AT

២).ស្រង់ព័ត៍មានសម្រាប់ដាក់ពិន្ទុសហគមន៍កសិកម្ម

៣).សិក្សាអំពីសក្ដានុពលផ្គត់ផ្គង់បន្លែ ក្នុងស្រុក

៤).ប្រមូលបញ្ជីឈ្មោះសមាជិក និងផ្ទៃដីផលិតកម្ម។

លទ្ធផលនៃកិច្ចប្រជុំនេះ៖

១).កម្មវិធី ASPIRE-AT បានផ្សព្វផ្សាយដល់ក្រុមកសិករ

២).សហគមន៍កសិកម្មនេះទទួលបានពិន្ទុសរុប ៩៣.៧៥%

៣).សមាជិកសរុប ៦៧នាក់ (ស្រី ៤៧នាក់)

៤).ផ្ទៃដីផលិតកម្មសរុប ៨៦ហិកតា។

Leave a Reply

Your email address will not be published.