May 29, 2024
ការផ្សព្វផ្សាយអំពីកម្មវិធី ASPIRE-AT ដល់អជ្ញាធរភូមិឃុំ និងស្នើសុំកិច្ចសហការចូលរួមបង្កើតសហគមន៍កសិកម្មដែលមានខ្សែច្រវ៉ាក់តម្លៃផលិតកម្មស្វាយចន្ទី
កម្មវិធី ASPIRE-AT ខេត្តរតនគិរី៖
——————-
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី រួមមានលោក យ៉ែម អូន មន្ត្រីទទួលបន្ទុកសហគមន៍កសិកម្ម លោក តូ សូរិយន់ អនុប្រធានការិ.ក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងលោក តុង មេសា មន្ត្រីការិ.ផលិតកម្ម និងបសុព្យាបាល បានទៅជួបប្រជុំជាមួយរដ្ឋបាលឃុំកក់ ស្រុកបរកែវ ដែលមានអ្នកចូលរួមសរុបចំនួន ១០នាក់ (ស្រី ៣នាក់)។
កិច្ចប្រជុំនេះមានគោលបំណងផ្សព្វផ្សាយអំពីកម្មវិធី ASPIRE-AT ដល់អជ្ញាធរភូមិឃុំ និងស្នើសុំកិច្ចសហការចូលរួមបង្កើតសហគមន៍កសិកម្មដែលមានខ្សែច្រវ៉ាក់តម្លៃផលិតកម្មស្វាយចន្ទី។
លទ្ធផលនៃកិច្ចប្រជុំនេះបានសម្រេចជ្រើសរើសភូមិកាចក់ និងភូមិជ្រុង ជាភូមិដែលមានសក្កដានុពលលើដំណាំស្វាយចន្ទី។