Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការចុះធ្វើសវនកម្មឯករាជ្យពីក្រុមហ៊ុន ជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មចំនួន ៣ ក្នុងស្រុកស្អាង

ការចុះធ្វើសវនកម្មឯករាជ្យពីក្រុមហ៊ុន ជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មចំនួន ៣ ក្នុងស្រុកស្អាង

កម្មវិធី ASPIRE-AT ខេត្តកណ្ដាល៖

——————-

ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល រួមមានលោក ផា ឋាម អនុប្រធានមន្ទីរ និងជាប្រធានគ្រប់គ្រងកម្មវិធី ASPIRE-AT បានសម្របសម្រួលការចុះធ្វើសវនកម្មឯករាជ្យពីក្រុមហ៊ុន BDO Cambodia ជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មចំនួន ៣ ក្នុងស្រុកស្អាង ដូចជា៖

១).សហគមន៍កសិកម្មបន្លែសុវត្ថិភាពចម្រុះឃុំព្រែកអំបិល នៅឃុំព្រែកអំបិល

២).សហគមន៍កសិកម្មបន្លែសុវត្ថិភាពចម្រុះឃុំកោះខែល នៅឃុំកោះខែល

៣).សហគមន៍កសិកម្មកោះអន្លង់ចិន នៅសង្កាត់កោះអន្លង់ចិន។

ជាលទ្ធផល សវនករនៃក្រុមហ៊ុន BDO Cambodia បានផ្តោតលើ៖

១).ដំណើរការនៃការចងក្រងសហគមន៍កសិកម្ម ដែលមានការប្រមូលផ្តុំកសិករស្ម័គ្រចិត្ត ជាពិសេសកសិករករបស់កម្មវិធី ASPIRE គម្រោង AIMS និងគម្រោង​ SAMBAAT និងការអនុវត្តសកម្មភាពក្រោយពីការចងក្រងសហគមន៍កសិកម្មរួច (ការគ្រប់គ្រង និងការធ្វើផែនការផលិតកម្ម…)

២).ការគាំទ្ររបស់កម្មវិធី ASPIRE-AT ទៅដល់សហគមន៍កសិកម្ម នូវបច្ចេកទេសដាំដុះដំណាំដោយប្រើប្រាស់បច្ចេកទេសកសិកម្មធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ការស្រោចស្រព បូមទឹកដោយប្រើសូឡា បន្លែក្នុងផ្ទះសំណាញ់)

៣).ការចុះពិនិត្យទីវាលដោយមើលលើការដាំដុះដំណាំរបស់សមាជិកនៃសហគមន៍កសិកម្ម ការរៀបចំដី ប្រភេទមុខដំណាំដែលត្រូវដាំ ការប្រមូលផល និងដឹកចេញទៅទីផ្សារ រួមនឹងការសាកសួរអំពីតម្លៃកសិករចូលទីផ្សារផងដែរ។

សកម្មភាពត្រូវបានបញ្ចប់រយៈពេលពេញ១ថ្ងៃ ក្រោយពីចុះពិនិត្យ និងបានសម្ភាសន៍ជាមួយថ្នាក់ដឹកនាំ និងកសិករជាសមាជិក នៃសហគមន៍កសិកម្មទាំង៣ រួចរាល់៕

Leave a Reply

Your email address will not be published.