Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
មហាសន្និបាតវិសាមញ្ញលើកទី១ ឆ្នាំ២០២៤ សហគមន៍កសិកម្មទ្រាសគោកកឋិន នៅភូមិគោកកឋិន ឃុំគោកកឋិន ស្រុកថ្មពួក

មហាសន្និបាតវិសាមញ្ញលើកទី១ ឆ្នាំ២០២៤ សហគមន៍កសិកម្មទ្រាសគោកកឋិន នៅភូមិគោកកឋិន ឃុំគោកកឋិន ស្រុកថ្មពួក

កម្មវិធី ASPIRE-AT ខេត្តបន្ទាយមានជ័យ៖

——————-

ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ រួមមាន លោក ឈុន សុមេធោឡា អ្នកសម្របសម្រួលកម្មវិធីថ្នាក់ខេត្ត លោក ផែ សុភ័ក្ត អនុប្រធានការិយាល័យផែនការ គណនេយ្យ និងជាមន្ត្រីទទួលបន្ទុកផែ្នកផែនការ ត្រួតពិនិត្យ និងវាយតម្លៃ លោក ម៉ៅ វុត្ថារី លោក សេង ជឺឃីម មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម លោក ផុន ភីរុន មន្ត្រីការិយាល័យផលិតកម្មសត្វ និងបសុព្យាបាលខេត្ត និងមានការចូលរួមពី លោក ចាន់ សារិ អភិបាលរងស្រុកថ្មពួក លោក អ៊ុល សុខអេង អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកថ្មពួក លោក ចាប សាន ជំទប់ទី ១ ឃុំគោកកឋិន និងលោកមេភូមិទាំង៨ (ទាស គោកកឋិន គោកខ្ពស់ ជន្លាស់ដៃ តាសៀវ តាត្រៃ ព្រះឈរ និងដឺ) បានរៀបចំមហាសន្និបាតវិសាមញ្ញលើកទី១ ឆ្នាំ២០២៤ សហគមន៍កសិកម្មទ្រាសគោកកឋិន នៅភូមិគោកកឋិន ឃុំគោកកឋិន ស្រុកថ្មពួក មានអ្នកចូលរួមសរុបចំនួន ១៥០នាក់ (ស្រី ១២០នាក់)។

គោលបំណង នៃមហាសន្និបាតវិសាមញ្ញលើកទី១ នេះ គឺអនុម័តបញ្ចូលសមាជិក ១៥០គ្រួសារក្នុងសហគមន៍កសិកម្មទ្រាសគោកកឋិន ដើម្បីជួយគាំទ្រសហគមន៍កសិកម្ម ក្នុងក្របខណ្ឌកម្មវិធី ASPIRE-AT ។

Leave a Reply

Your email address will not be published.