ការប្រជុំជាមួយក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មបឹងកន្ទួតរីកចម្រើន នៅភូមិពោធិ៍អង្ក្រង ឃុំបឹងកន្ទួត ស្រុកក្រគរ
កម្មវិធី ASPIRE-AT ខេត្តពោធិ៍សាត់៖
——————-
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានដឹកនាំដោយលោក សៅ វណ្ណៈ ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ និងលោក ម៉ែន វណ្ណៈ មន្រ្តីទទួលបន្ទុកផ្នែកត្រួតពិនិត្យ និងវាយតម្លៃ បានប្រជុំជាមួយក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មបឹងកន្ទួតរីកចម្រើន នៅភូមិពោធិ៍អង្ក្រង ឃុំបឹងកន្ទួត ស្រុកក្រគរ មានអ្នកចូលរួមសរុប ៨នាក់ (ស្រី ៥នាក់)។
*កិច្ចប្រជុំនេះមានគោលបំណង៖
១).ផ្សព្វផ្សាយអំពីកម្មវិធី ASPIRE-AT និង អត្ថប្រយោជន៍នៃកម្មវិធី
២).ស្រង់ព័ត៍មានសម្រាប់ដាក់ពិន្ទុសហគមន៍កសិកម្មដើម្បីគាំទ្របន្ត
៣).សិក្សាអំពីសក្ដានុពលផ្គត់ផ្គង់មាន់ស្រែក្នុងស្រុក
៤).ប្រមូលបញ្ជីឈ្មោះសមាជិក និងផ្ទៃដីផលិតកម្ម។
*លទ្ធផល៖
១).កម្មវិធី ASPIRE-AT បានផ្សព្វផ្សាយដល់ក្រុមកសិករ
២).សហគមន៍កសិកម្មនេះ ទទួលបានពិន្ទុសរុបចំនួន ៩៣.៧៥% តាមការវាយតម្លៃសហគមន៍កសិកម្មឱ្យពេញលក្ខណៈ
៣).សមាជិកសរុបចំនួន ៣១២នាក់ (ស្រី ២៧២នាក់)។