Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការប្រជុំសម្របសម្រួលដំណើរការជំហានទី២ នៃបង្កើតសហគមន៍កសិកម្ម ក្នុងខ្សែច្រវ៉ាក់តម្លៃបន្លែ

ការប្រជុំសម្របសម្រួលដំណើរការជំហានទី២ នៃបង្កើតសហគមន៍កសិកម្ម ក្នុងខ្សែច្រវ៉ាក់តម្លៃបន្លែ

កម្មវិធី ASPIRE-AT ខេត្តកណ្ដាល៖

——————-

ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានទៅកាន់ភូមិកោះថ្មី ឃុំខ្ពប ស្រុកស្អាង ដើម្បីប្រជុំសម្របសម្រួលដំណើរការជំហានទី២ នៃបង្កើតសហគមន៍កសិកម្ម ក្នុងខ្សែច្រវ៉ាក់តម្លៃបន្លែ។ កិច្ចប្រជុំនេះ បានដឹកនាំសម្របសម្រួលដោយលោក ណែម គា មន្ត្រីទទួលបន្ទុកអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃកម្មវិធី ASPIRE-AT និងចូលរួមដោយលោកស្រី ជា ចន្ទធារី មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្អាង ជំទប់ឃុំទី១ ក្រុមប្រឹក្សាឃុំ-សមាជិកឃុំ សមាជិកក្រុមបណ្ដុំអាជីវកម្មបន្លែកម្មវិធី ASPIRE មេភូមិ-អនុភូមិ និងកសិករស្ម័គ្រចិត្តចូលរួមជាមួយសហគមន៍កសិកម្ម ដែលមានអ្នកចូលរួមសរុប ១០៥នាក់ (ស្រី ៤៥នាក់)។

លទ្ធផលនៃកិច្ចប្រជុំនេះ៖

–  បានផ្សព្វផ្សាយស្តីពីច្បាប់សហគមន៍កសិកម្ម

–  បានផ្សព្វផ្សាយសេចក្ដីប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ដីពីលក្ខន្ដិកៈគំរូ និងបទបញ្ជាផ្ទៃក្នុងគំរូ របស់សហគមន៍កសិកម្ម

–  បានជ្រើសរើសកសិករស្ម័គ្រចិត្តសម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសហគមន៍កសិកម្ម (ក្រុមប្រឹក្សាភិបាល ៨រូប និងគណៈកម្មការត្រួតពិនិត្យ ៩រូប)

–  បានកំណត់ទីតាំងសម្រាប់រៀបចំស្នាក់ការសហគមន៍កសិកម្ម

–  បានត្រៀមឈ្មោះសហគមន៍កសិកម្មចំនួន ៣ ដើម្បីដាក់ចូលក្នុងមហាសន្និបាតអនុម័តដើម្បីជ្រើសរើស

–  បានគ្រោងមុខរបរសម្រាប់អាជីវកម្មរបស់សហគមន៍កសិកម្ម

–  បានកំណត់ប្រាក់ភាគហ៊ុន និង

– បានកំណត់កាលបរិច្ឆេទរៀបចំធ្វើមហាសន្និបាតកំណើតដំបូង ដែលមានការអញ្ជើញចូលរួមពីគ្រប់ភាគីពាក់ពន្ធ័ ជាពិសេសពីថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរស្រុក-ឃុំ សាម៉ី។

Leave a Reply

Your email address will not be published.