Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការជួបប្រជុំជាមួយក្រុមប្រឹក្សាភិបាល គណៈកម្មាធិការត្រួតពិនិត្យ និងសមាជិកមួយចំនួន នៃសហគមន៍កសិកម្មចំនួន ២

ការជួបប្រជុំជាមួយក្រុមប្រឹក្សាភិបាល គណៈកម្មាធិការត្រួតពិនិត្យ និងសមាជិកមួយចំនួន នៃសហគមន៍កសិកម្មចំនួន ២

កម្មវិធី ASPIRE-AT ខេត្តព្រះវិហារ៖

——————-

ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានដឹកនាំដោយលោក ខែង សុវណ្ណរតនា អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ខេត្ត លោក កែម វិច្ឆិកា មន្រ្តីត្រួតពិនិត្យ តាមដាន និងវាយតម្លៃ ព្រមទាំងទីប្រឹក្សាអ្នកសម្របសម្រួលកម្មវិធី ទៅជួបប្រជុំជាមួយក្រុមប្រឹក្សាភិបាល គណៈកម្មាធិការត្រួតពិនិត្យ និងសមាជិកមួយចំនួន នៃសហគមន៍កសិកម្មចំនួន២ ដូចខាងក្រោម៖

១).សហគមន៍កសិកម្មស្រ្តីរតនះ ដែលកំពុងអនុវត្តខ្សែច្រវ៉ាក់ផលិតកម្មចំនួន៣ ស្វាយចន្ទី ដំឡូងមី និងស្រូវ នៅភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ដើម្បីវាយតម្លៃឱ្យសហគមន៍កសិកម្មពេញលក្ខណៈ ដែលមានអ្នកចូលរូមសរុប ១១នាក់ (ស្រី ៨នាក់)។ សហគមន៍កសិកម្មនេះ មានសមាជិកសរុប ៥២០គ្រួសារ (ស្រីជាមេគ្រួសារ ៤៨៥គ្រួសារ) ចំណែកសមាជិកកសិករដាំស្វាយចន្ទីសរុប ១៦៥គ្រួសារ មានផ្ទៃដីដាំស្វាយ ៣៥០ហិកតា។ ក្នុងឆ្នាំកន្លងមកមានកុងត្រា (contract farming) លើដំណាំស្រូវ (១៨៤២តោន/៤០៣គ្រួសារ) និងដំឡូងមី (៩៩០០តោន/២២៤គ្រួសារ)។

២).សហគមន៍កសិកម្មតស៊ូសែនជ័យ នៅភូមិតស៊ូ ឃុំតស៊ូ ស្រុកជ័យសែន ដើម្បីវាយតម្លៃឱ្យសហគមន៍កសិកម្មពេញលក្ខណៈ ដែលមានអ្នកចូលរួមសរុប ៨នាក់ (ស្រី ៣នាក់)។ សហគមន៍កសិកម្មនេះ មានសមាជិកសរុប ២៨៧គ្រួសារ (ស្រីជាមេគ្រួសារ ១៩៥គ្រួសារ) ចំណែកសមាជិកកសិករចិញ្ចឹមមាន់សរុប ២០០គ្រួសារ។ ក្នុងឆ្នាំកន្លងមកមានកុងត្រា (contract farming) លើដំណាំស្រូវ (១២០០តោន/១៦៦គ្រួសារ) ស្វាយចន្ទី (១០០តោន/៧០គ្រួសារ) និងដំឡូងមី (៦០០០តោន)។

Leave a Reply

Your email address will not be published.