May 27, 2024
ការជួបជាមួយថ្នាក់នាំសហគមន៍កសិកម្មសាមគ្គីស្វាយធំ នៅភូមិពពារ ឃុំស្វាយធំ ស្រុកស្វាយជ្រំ
កម្មវិធី ASPIRE-AT ខេត្តស្វាយរៀង៖
——————-
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានជួបជាមួយថ្នាក់នាំសហគមន៍កសិកម្មសាមគ្គីស្វាយធំ នៅភូមិពពារ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ដើម្បីផ្សព្វផ្សាយអំពីគោលបំណង និងសកម្មភាពរបស់កម្មវិធី ASPIRE-AT ក្នុងការគាំទ្រសហគមន៍កសិកម្មលើខ្សែច្រវ៉ាក់តម្លៃ និងផលិតកម្មបន្លែសុវត្ថិភាព។ ដោយយោងទៅលើសេចក្តីរាយការណ៍ និងការពិនិត្យជាក់ស្តែង ព្រមទាំងការចូលរួមផងនោះ សហគមន៍កសិកម្មនេះមានសក្តានុពលសមស្រប សម្រាប់ការគាំទ្រទៅលើផលិតកម្មអាជីវកម្មដំណាំបន្លែសុវត្ថិភាពជាមួយកម្មវិធី ទៅតាមគោលការណ៍ និងការណែនាំដែលបានកំណត់។


