Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
មហាសន្និបាតកំណើតដំបូងរបស់សហគមន៍កសិកម្មបន្លែសុវត្ថិភាពគ្រួសារឃុំឧកញ៉ាហេង នៅក្នុងភូមិអូរគគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់

មហាសន្និបាតកំណើតដំបូងរបស់សហគមន៍កសិកម្មបន្លែសុវត្ថិភាពគ្រួសារឃុំឧកញ៉ាហេង នៅក្នុងភូមិអូរគគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់

កម្មវិធី ASPIRE-AT ខេត្តព្រះសីហនុ៖

——————-

ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ រួមមានលោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជាប្រធានគ្រប់គ្រងកម្មវិធី ASPIRE-AT ខេត្តព្រះសីហនុ ទីប្រឹក្សាអ្នកសម្របសម្រួលកម្មវិធីប្រចាំខេត្ត បានសម្របសម្រួលក្នុងការរៀបចំមហាសន្និបាតកំណើតដំបូងរបស់សហគមន៍កសិកម្មបន្លែសុវត្ថិភាពគ្រួសារឃុំឧកញ៉ាហេង នៅក្នុងភូមិអូរគគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ក្រោមអធិបតីភាពលោក អ៊ី ធារិន អភិបាលនៃគណៈអភិបាលបាលស្រុកព្រៃនប់ ដែលមានអ្នកចូលរួមសរុប ១៥០នាក់ (ស្រី ៧៥នាក់)។

ជាលទ្ធផល ក្រុមការងារបានផ្សព្វផ្សាយ និងសម្របសម្រួលក្នុងការបោះឆ្នោតអនុម័តយល់ព្រមដោយមហាសន្និបាតសហគមន៍កសិកម្ម រួមមាន៖

១) លក្ខន្តិកៈសហគមន៍កសិកម្ម

២) បទបញ្ជាផ្ទៃក្នុងសហគមន៍កសិកម្ម

៣) សមាសភាពក្រុមប្រឹក្សាភិបាល ៥រូប

៤) គណៈកម្មាធិការត្រួតពិនិត្យ ៣រូប

៥) ប្រាក់សមាជិកភាព ៥ ០០០រៀល/គ្រួសារ និងតម្លៃទិញភាគហ៊ុន ២០ ០០០រៀល/១ហ៊ុន និង

៦) បានធ្វើរបាយការណ៍មហាសន្និបាតកំណើតដំបូង និងបញ្ជីវត្តមានអ្នកចូលរួម។

Leave a Reply

Your email address will not be published.