May 27, 2024
ការពិនិត្យ និងវាយតម្លៃសហគមន៍កសិកម្មពន្លឺថ្មីផ្អុង ដើម្បីទទួលបានការគាំទ្រពីកម្មវិធី ASPIRE-AT នៅភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង
កម្មវិធី ASPIRE-AT ខេត្តឧត្តរមានជ័យ៖
——————-
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានពិនិត្យ និងវាយតម្លៃសហគមន៍កសិកម្មពន្លឺថ្មីផ្អុង ដើម្បីទទួលបានការគាំទ្រពីកម្មវិធី ASPIRE-AT នៅភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង មានអ្នកចូលរួមសរុបចំនួន ១០នាក់ (ស្រី ៣នាក់)។
សហគមន៍កសិកម្មពន្លឺថ្មីផ្អុង មានសមាជិកសរុប ១២៦គ្រួសារ (ស្រីជាមេគ្រួសារ ៧៦គ្រួសារ) និងមានផ្ទៃដីដាំស្វាយចន្ទីសរុប ៥០០ហិកតា ដំឡូងមី ១០០០ហិកតា ស្វាយកែវរមៀត ១០០០ហិកតា និងបន្លែ ១៣ហិកតា។