មហាសន្និបាតកំណើតដំបូង របស់សហគមន៍កសិកម្មមាន់ស្រែ នៅឃុំថ្មគ្រែ ស្រុកចិត្របុរី
កម្មវិធី ASPIRE-AT ខេត្តក្រចេះ៖
——————-
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានដឹកនាំដោយលោក ម៉ៅ វិចិត្រ អនុប្រធានមន្ទីរ និងជាអនុប្រធានគ្រប់គ្រងកម្មវិធីថ្នាក់ខេត្តទៅសម្របសម្រួលមហាសន្និបាតកំណើតដំបូង របស់សហគមន៍កសិកម្មមាន់ស្រែ នៅឃុំថ្មគ្រែ ស្រុកចិត្របុរី។ មហាសន្និបាតនេះ មានការអញ្ជើញចូលរួមពី អភិបាលរងស្រុកចិត្របុរី ប្រធានក្រុមប្រឹក្សាឃុំថ្មគ្រែ ក្រុមការងារកម្មវីធី ASPIRE-AT ថ្នាក់ខេត្ត មេភូមិ/អនុភូមិចំនួន ៣ភូមិ និងប្រជាកសិករចិញ្ចឹមមាន់ សរុបអ្នកចូលរួមក្នុងមហាសន្និបាតមានចំនួន ១២៨នាក់ (ស្រី ៧៦នាក់)។
លទ្ធផលនៃមហាសន្និបាត៖
១.បានបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល៖ ចំនួន ៥នាក់ (ស្រី ៣នាក់)
២.បានបោះឆ្នោតជ្រើសរើសគណៈកម្មាធិការត្រួតពិនិត្យ៖ ចំនួន ៣នាក់ (ស្រី ២នាក់)
៣.បានអនុម័តលើផែនការមុខជំនួញរបស់សហគមន៍កសិកម្ម
៤.បានអនុម័តលើបញ្ជីស្នើសុំចូលជាសមាជិកសហគមន៍ ប្រាក់ភាគហ៊ុន និងប្រាក់សមាជិកភាព
៥.បានអនុម័តប្រាក់ភាគលាភដែលត្រូវបែងចែកជូនសមាជិក និងផ្គត់ផ្គង់ក្នុងសហគមន៍។