Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការជួបប្រជុំជាមួយក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មបរហ៊ុយជើង ត្បូង នៅភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន

ការជួបប្រជុំជាមួយក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មបរហ៊ុយជើង ត្បូង នៅភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន

កម្មវិធី ASPIRE-AT ខេត្តប៉ៃលិន៖

——————————–

ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន រួមមានប្រធាន និងអនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងអ្នកសម្របសម្រួលកម្មវិធី ASPIRE-AT ថ្នាក់ខេត្ត បានជួបប្រជុំជាមួយក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មបរហ៊ុយជើង ត្បូង នៅភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ដែលមានអ្នកចូលរួមសរុបចំនួន ៩នាក់ (ស្រី ២នាក់)។

ការជួបប្រជុំនេះមានគោលបំណងប្រមូលទិន្នន័យ សិក្សាលទ្ធភាព និងវាយតម្លៃលក្ខណៈសម្បត្តិសហគមន៍ ដើម្បីបញ្ចូលសហគមន៍កសិកម្មដែលមានស្រាប់មួយនេះ ក្នុងខ្សែច្រវ៉ាក់តម្លៃផលិតកម្មពោតក្រហម ដែលគ្រោងគាំទ្រពីកម្មវិធី ASPIRE-AT ក្នុងឆ្នាំ២០២៤ នេះ។

សហគមន៍កសិកម្មនេះ បានចុះបញ្ជីទទួលស្គាល់ដោយមន្ទីរកសិកម្ម នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១០។ បច្ចុប្បន្នសហគមន៍មានសមាជិក ១០៥នាក់ (ស្រី ៥២នាក់) និងមានទុនសរុបចំនួនប្រមាណ ៤០៦លានរៀល។ សហគមន៍មានមុខរបរផ្តល់ប្រាក់កម្ចីដល់សមាជិក និងលក់ធាតុចូលកសិកម្ម។

យោងតាមស្ថិតិដាំពោតរបស់មន្ទីរកសិកម្មឆ្នាំ២០២៣ បានបង្ហាញថាក្នុងសង្កាត់បរយ៉ាខាមានកសិករដាំពោតលើផ្ទៃដីចំនួន ២៨០ហិកតា និងកសិករជាអ្នកដាំមៀនប៉ៃលិនលើផ្ទៃដីចំនួន ១៤៩ហិកតា។

លោក កែវ ចាន់តារា បានបង្ហាញអំពីគោលបំណងនៃការជួបជុំនេះ កម្មវិធីដំណើរការ និងការគាំទ្រសហគមន៍កសិកម្មក្នុងខ្សែច្រវ៉ាក់ផលិតកម្ម និងលក្ខខណ្ឌនានាដែលសហគមន៍ត្រូវបំពេញ ដើម្បីអោយស្របនឹងលក្ខខណ្ឌគាំទ្ររបស់កម្មវិធី ASPIRE-AT ព្រមទាំងមានសំនួរ-ចម្លើយ យ៉ាងយកចិត្តទុកដាក់ជុំវិញប្រធានបទនេះ និងបានពន្យល់បន្ថែមអំពីលក្ខណៈសហគមន៍កសិកម្មទំនើប។

អ្នកសម្របសម្រួលកម្មវិធី ASPIRE-AT បានបង្ហាញអំពីគោលបំណង និងការគាំទ្ររបស់កម្មវិធី ASPIRE AT ជូនដល់សហគមន៍កសិកម្ម និងផលប្រយោជន៍នានា។ លោកក៏បានលើកទឹកចិត្តអោយសហគមន៍ទទួលរើស និងបញ្ចូលបន្ថែមសមាជិកសហគមន៍។

ការជួបប្រជុំនេះ បានបញ្ចប់ដោយបានឯកភាពគ្នាថាក្រុមប្រឹក្សាភិបាលសហគមន៍ នឹងត្រូវពិនិត្យដល់លទ្ធភាពពង្រីកសមាជិកភាពសហគមន៍ អោយបានយ៉ាងតិច ១៥០នាក់ ដោយប្រមូលព័ត៌មានពីសមាជិកម្នាក់ៗ ដែលប្រកបរបរកសិកម្ម និងសហការគៀងគរបញ្ចូលគ្រួសារកសិករដែលមានមុខរបរដាំពោតអោយបានច្រើនតាមដែលអាចធ្វើទៅបាន ហើយផ្តល់ពត៌មានទាំងនេះត្រឡប់ដល់ក្រុមការងារកម្មវិធី ASPIRE-AT ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ។

Leave a Reply

Your email address will not be published.