Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការផ្សព្វផ្សាយអំពីទស្សនទានកម្មវិធី ASPIRE-AT និងគោលគំនិតបង្កើតសហគមន៍កសិកម្មទំនើប

ការផ្សព្វផ្សាយអំពីទស្សនទានកម្មវិធី ASPIRE-AT និងគោលគំនិតបង្កើតសហគមន៍កសិកម្មទំនើប

កម្មវិធី ASPIRE-AT ខេត្តកណ្ដាល៖

——————————–

ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានដឹកនាំដោយ លោក ផា ឋាម អនុប្រធានមន្ទីរ និងជាប្រធានគ្រប់គ្រងកម្មវិធី ASPIRE-AT ទៅកាន់សាលាឃុំកោះខ្សាច់ទន្លា ដើម្បីធ្វើការផ្សព្វផ្សាយអំពីទស្សនទានកម្មវិធី ASPIRE-AT និងគោលគំនិតបង្កើតសហគមន៍កសិកម្មទំនើប។

ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីលោកបណ្ឌិត ចន្ទ័ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ (CPS) និងក្រុមការងាររបស់មជ្ឈមណ្ឌល មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្អាង លោកស្រីមេឃុំកោះខ្សាច់ទន្លា លោកជំទប់ទី១ មេភូមិ ក្រុមប្រឹក្សាភិបាលនិងគណៈកម្មាធិការត្រួតពិនិត្យរបស់សហគមន៍កសិកម្មសាមគ្គីចុងកោះលិច មន្ត្រីទទួលបន្ទុកអភិវឌ្ឍន៍សហគមន៍កសិកម្មកម្មវិធី ASPIRE-AT ប្រធានក្រុមទុនបង្វិលគម្រោង PADEE និងអ្នកពាក់ពន្ធ័ សរុប ៣០នាក់ (ស្រី ១០នាក់)។

លទ្ធផលនៃកិច្ចប្រជុំនេះ រួមមាន៖

-បានធ្វើបទបង្ហាញអំពីទស្សនទានកម្មវិធី ASPIRE-AT និងគោលគំនិតបង្កើតសហគមន៍កសិកម្មទំនើប ជូនដល់អ្នកចូលរួម

-បានណែនាំ និងបញ្ជាក់បន្ថែមដោយ លោកបណ្ឌិត ចន្ទ័ សុផល លើដំណើរការរៀបចំសហគមន៍កសិកម្មបែបទំនើប ហើយក្រុមការងាររបស់លោកបណ្ឌិត នឹងចុះសម្ភាសន៍ និងពន្យល់ផ្ទាល់តាមផ្ទះរបស់កសិករ ឱ្យបានយ៉ាងតិច ១០០គ្រួសារ

-បានដោះស្រាយបញ្ហាជូនក្រុមទុនបង្វិលគម្រោង PADEE ដែលសមាជិកខ្លះមិនព្រមបង់ប្រាក់ដើម និងការប្រាក់ចូលក្រុម និងជំរុញឱ្យសមាជិកចូលរួមជាមួយសហគមន៍កសិកម្មបែបទំនើប ដើម្បីបង្កើនផលិតផលកសិកម្មតម្រូវបានការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក តាមរយៈផលិកម្មកសិកម្មតាមកិច្ចសន្យា

-បានណែនាំ និងពន្យល់អំពីការប្រមូលទិន្នន័យបឋមពីសំណាក់សមាជិកស្មគ្រ័ចិត្តចូលរួមក្នុងការបង្កើតសហគមន៍កសិកម្មទំនើប។

ក្រោយចប់កិច្ចប្រជុំ ក្រុមការងារបានទៅពិនិត្យបន្លែសក្ដានុពលលើកោះខ្សាច់ទន្លា ដែលមានដំណាំខ្ញី និងស្ពៃក្តោប ដែលដាំដោយកសិករជាសមាជិក។

Leave a Reply

Your email address will not be published.