Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការជួបប្រជុំពិភាក្សាស្តីពីការសិក្សាលទ្ធភាពលើការបង្កើតសហគមន៍កសិកម្មទំនើប

ការជួបប្រជុំពិភាក្សាស្តីពីការសិក្សាលទ្ធភាពលើការបង្កើតសហគមន៍កសិកម្មទំនើប

កម្មវិធី ASPIRE-AT ខេត្តព្រះសីហនុ៖

——————————–

ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ រួមមាន លោក យស់ ចន្ថាណា និងលោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងលោក ស៊ុម សុខា អ្នកសម្របសម្រួលកម្មវិធីប្រចាំខេត្ត បានជួបប្រជុំពិភាក្សាស្តីពីការសិក្សាលទ្ធភាពលើការបង្កើតសហគមន៍កសិកម្មទំនើប ជាមួយលោក ច័ន្ទ សុផល នៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ដោយមានការចូលរួមពីអាជ្ញាធរ ភូមិ ឃុំ ប្រធានក្រុមប្រឹក្សាភិបាល និងសមាជិកសហគមន៍កសិកម្មបន្លែសុវត្ថិភាពឃុំសំរុង ដែលមានអ្នកចូលរួមសរុបចំនួន ១១នាក់ (ស្រី ១នាក់)។

កិច្ចប្រជុំនេះ មានគោលបំណងសិក្សាលទ្ធភាពលើការបង្កើតសហគមន៍កសិកម្មទំនើប និងផលិតផលបន្លែសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងក្រុងព្រះសីហនុ។

បន្ទាប់ពីកិច្ចប្រជុំ ក្រុមការងារបានទៅពិនិត្យដំណាំបន្លែក្នុង និងក្រៅផ្ទះសំណាញ់របស់សមាជិកសហគមន៍កសិកម្ម នៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់។

Leave a Reply

Your email address will not be published.