Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
វគ្គបណ្ដុះបណ្ដាលស្ដីពី បច្ចេកទេសចិព្ចឹាមមាន់ធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដើម្បីផ្គត់ផ្គង់ទៅតាមតំរូវការទីផ្សារ

វគ្គបណ្ដុះបណ្ដាលស្ដីពី បច្ចេកទេសចិព្ចឹាមមាន់ធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដើម្បីផ្គត់ផ្គង់ទៅតាមតំរូវការទីផ្សារ

កម្មវិធី ASPIRE-AT ខេត្តកណ្ដាល៖

——————————–

ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានដឹកនាំដោយ លោក រី វិភាវី អនុប្រធានការិយាល័យ និងលោក ផាត់ ហុន មន្ត្រីការិយាល័យ ទៅកាន់ភូមិជ្រៃលាស់ ឃុំជ្រៃលាស់ ស្រុកពញាឮ ដើម្បីសម្របសម្រួលវគ្គបណ្ដុះបណ្ដាលស្ដីពី បច្ចេកទេសចិព្ចឹាមមាន់ធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដើម្បីផ្គត់ផ្គង់ទៅតាមតំរូវការទីផ្សារ ជូនដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្មអភិវឌ្ឍន៍ជ្រៃលាស់ ដែលគាំទ្រដោយកម្មវិធី ASPIRE-AT កាលពីចុងឆ្នាំ២០២៣។ សមាសភាពចូលរួមមាន៖ ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិកាត្រួតពិនិត្យសហគមន៍ អ្នកសម្របសម្រួលកម្មវិធី ASPIRE-AT ដែលមានអ្នកចូលរួមសរុប ១១នាក់ (ស្រី ២នាក់)។

វគ្គនេះផ្តោតលើចំណុចសំខាន់ៗរួមមាន៖

-ការជ្រើសរើសទីតាំងចិញ្ចឹម និងការរៀបចំទ្រុង-របង

-ការជ្រើសរើសពូជ (មេ-បា)

-វិធីសាស្ត្រផលិតចំណីមាន់ដោយខ្លួនឯង ដើម្បីកាត់បន្ថយថ្លៃដើមផលិត

-វិធីសាស្ត្រការពារ និងព្យាបាលជំងឺមាន់

-ការគ្រប់គ្រងក្រុមផលិត និងទីផ្សារ (មាន់)។

Leave a Reply

Your email address will not be published.