Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
មហាសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់សហគមន៍កសិកម្មស្ទឹងកាច់សាមគ្គី

មហាសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់សហគមន៍កសិកម្មស្ទឹងកាច់សាមគ្គី

កម្មវិធី ASPIRE-AT ខេត្តប៉ៃលិន៖

——————————–

ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន រួមមាន ប្រធាន និងអនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងអ្នកសម្របសម្រួលកម្មវិធី ASPIRE-AT ថ្នាក់ខេត្ត បានចូលរួមមហាសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់សហគមន៍កសិកម្មស្ទឹងកាច់សាមគ្គី នៅភូមិបុស្អំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដែលមានអ្នកចូលរួមសរុប ៦២នាក់ (ស្រ្តី ៣២នាក់)។

ការចូលរួមជាកិត្តិយសក្នុងពិធីនេះមាន លោកស្រី ស្រ៊ី ចាន់អេង អភិបាលរងស្រុកសាលាក្រៅ លោកស្រី ឌី សាវឿន មេភូមិដូង លោកស្រី ចាន់ ផាន់ណា មេភូមិបុស្អំ លោកស្រី ខឹម ចាន់វា អនុភូមិអូរបេង និងលោក កែវ សំអាត អនុភូមិស្លា លោកស្រី អឿង ផាន ក្រុមប្រឹក្សាឃុំស្ទឹងកាច់ និងលោក សាន សុង ក្រុមប្រឹក្សាឃុំសាលាក្រៅ។

សហគមន៍កសិកម្មនេះ បានបង្កើត និងទទួលស្គាល់ដោយមន្ទីកសិកម្មកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧។ បច្ចុប្បន្នសហគមន៍មានសមាជិក ១១៧នាក់ (ស្រី ៧៩នាក់) ភាគហ៊ុនចំនួន ១៥៤៥ និងមានទុនសរុប ២៥៧​ ៨៥០ ៦០០រៀល។ ក្នុងឆ្នាំ ២០២៣ សហគមន៍ទទួលបានប្រាក់ចំណេញចំនួន ១០ ០៥៧ ០០០រៀល ដោយភាគលាភទទួលបាន ២ ១៣៥រៀល/ហ៊ុន។

ក្នុងកិច្ចប្រជុំនេះ សហគមន៍បានសំរេច និងអនុម័តលើការពង្រីកទីតាំងលក់ធាតុចូលកសិកម្មចំនួន ២ ទៀតដែល មានទីតាំងនៅភូមិសំបូរ និងភូមិភ្នំកុយ ក្នុងឃុំស្រុកសាលាក្រៅ។

លោក កែវ ចាន់តារា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ក្រៅតែពីសំដែងការកោតសរសើរពីការខិតខំប្រឹងប្រែងរបស់សហគមន៍ក្នុងការធ្វើអោយមានការរីកចំរើនផ្នែកហិរញ្ញវត្ថុ និងការគិតគូរដល់ការបង្កើនប្រាក់ចំណូលសហគមន៍ តាមរយៈពង្រីកទីតាំង ក៍ដូចជាសេវាលក់ធាតុចូលកសិកម្ម។​លោកក៍បានជម្រាប ជូនសហគមន៍អំពីកម្មវិធី ASPIRE-AT និងការគាំទ្រ ដែលមានផលប្រយោជន៍ និងលក្ខខណ្ឌនានាត្រូវបំពេញ ក្នុងដំណើរការរៀបចំសហគមន៍កសិកម្មដែលមានស្រាប់ និងបង្កើតសហគមន៍កសិកម្មថ្មី ក៍ដូចជាសហគមន៍កសិកម្មទំនើប។

លោកស្រី ស្រ៊ី ចាន់អេង អភិបាលរងស្រុកសាលាក្រៅបានធ្វើការវាយតម្លៃខ្ពស់ចំពោះការប្រែប្រួលរីកចំរើនរបស់សហគមន៍។ លោកស្រីក៏បានជម្រុញលើកទឹកចិត្តអោយសមាជិកសហគមន៍បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងត្រូវមានភាពស្មោះត្រង់ ព្រមទាំងការទទួលខុសត្រូវចំពោះមុខនាទីភារៈកិច្ចដែលម្នាក់ៗ ត្រូវបំពេញសម្រាប់ ប្រយោជន៍រួមរបស់សមាជិក និងសហគមន៍។

Leave a Reply

Your email address will not be published.