Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
មហាសន្និបាតប្រចាំឆ្នាំ របស់សហគមន៍កសិកម្មកំពង់ប្រាសាទ

មហាសន្និបាតប្រចាំឆ្នាំ របស់សហគមន៍កសិកម្មកំពង់ប្រាសាទ

កម្មវិធី ASPIRE-AT ខេត្តកណ្ដាល៖

——————————–

ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានចូលរួមមហាសន្និបាតប្រចាំឆ្នាំ របស់សហគមន៍កសិកម្មកំពង់ប្រាសាទ នៅទីស្នាក់ការសហគមន៍ ក្នុងភូមិកំពង់ប្រាសាទ ឃុំស្វាយអំពារ ស្រុកមុខកំពូល។ ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីតំណាងការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកមុខកំពូល ជំទប់ទី១ឃុំស្វាយយអំពារ ក្រុមប្រឹក្សាភិបាលនិងគណៈកម្មាធិការត្រួតពិនិត្យរបស់សហគមន៍កសិកម្មកំពង់ប្រាសាទ សមាជិកសហគមន៍ អ្នកសម្របសម្រួលកម្មវិធី ASPIRE-AT មេភូមិ អនុភូមិចំណុះឱ្យឃុំស្វាយអំពារ និងអ្នកពាក់ពន្ធ័មួយចំនួនទៀត មានចំនួនសរុប ៥៩នាក់ (ស្រី ៣៩នាក់)។

ជាលទ្ធផលនៃមហាសន្និបាតប្រចាំឆ្នាំ៖

–  ការធ្វើបទបង្ហាញអំពីរបាយការណ៍សកម្មភាពសង្ខេប ដែលសហគមន៍កសិកម្មសម្រេចបាន ក្នុងរយៈពេល ១ឆ្នាំ (ឆ្នាំ ២០២៣)

–  ផែនការអាជីវកម្ម និងមុខរបរ របស់សហគមន៍ មាន៖ ទិញ-លក់បន្លែសុវត្ថិភាព សម្រាប់ផ្គត់ផ្គង់ទីផ្សារតាមកិច្ចសន្យា លក់ធាតុចូលកសិកម្ម (ជី ថ្នាំ ពូជ អង្ករ) ការផលិតទឹកស្អាត ការផលិតសាប៊ូលាងចាន សាប៊ូលាងដៃ និងការធ្វើឥណទានសាច់ប្រាក់ (ឥណទានកសិកម្ម)

– សម្រាប់ផែនការ ក្នុងឆ្នាំ២០២៤ នេះ សហគមន៍គ្រោងថវិកាបន្តអាជីវកម្ម របស់ខ្លួនដដែល និងស្វែងរកប្រាក់កម្ចីបន្ថែមសម្រាប់ធ្វើឥណទានកសិកម្ម ជូនសមាជិកក្នុងអត្រាការប្រាក់ទាប

–  ឆ្នាំ២០២៣ សហគមន៍មានសមាជិកសរុប ២៧៧នាក់ (ស្រី ១៧៤នាក់) មានហ៊ុនសរុប ៣៤១ហ៊ុន និងទទួលបានប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំបាន ៧៧០ ០០០៛

– បោះឆ្នោតជ្រើសរើសសមាជិកសហគមន៍កសិកម្មថ្មីជំនួសឱ្យសមាជិកចាស់សុំលាឈប់

– អ្នកសម្របសម្រួលកម្មវិធី ASPIRE-AT បានលើកបទបង្ហាញអំពីទស្សនទានកម្មវិធី ASPIRE-AT ។ ជាមួយគ្នានេះ កម្មវិធីក៏បានពង្រឹង និងគាំទ្រសហគមន៍កសិកម្ម ឲ្យមានលទ្ធភាពទទួលបានប្រាក់កម្ចី មានការប្រាក់ទាបពីធនាគារ ARDB ។

ជាចុងបញ្ចប់ មានការចែកបណ្ណ័សរសើរលើកទឹកចិត្តជូនដល់សមាជិកសហគមន៍កសិកម្ម ដែលមានស្នាដៃ និងការងារល្អជួយដល់សហគមន៍ និងសង្គម ក្នុងឃុំស្វាយអំពារនេះផងដែរ។

Leave a Reply

Your email address will not be published.