March 29, 2024
ការប្រជុំវាយតម្លៃជាមួយថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាល គណៈកម្មាធិការត្រួតពិនិត្យ និងសមាជិករបស់សហគមន៍កសិកម្មមានជ័យ
កម្មវិធី ASPIRE-AT ខេត្តព្រៃវែង៖
——————————–
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានជួបប្រជុំវាយតម្លៃជាមួយថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាល គណៈកម្មាធិការត្រួតពិនិត្យ និងសមាជិករបស់សហគមន៍កសិកម្មមានជ័យ នៅភូមិតាសូ ឃុំធាយ ស្រុកបាភ្នំ ដើម្បី៖
(១) ផ្សព្វផ្សាយ និងបង្ហាញអំពីគោលបំណងកម្មវិធី ASPIRE-AT
(២) ពិនិត្យ និងវាយតម្លៃលើសមត្ថភាពការគ្រប់គ្រង ដឹកនាំ និងដំណើរការផលិតកម្ម របស់សហគមន៍កសិកម្ម ដែលបានអនុវត្តខ្សែច្រវាក់តម្លៃផលិតកម្មមាន់ស្រែ។ កិច្ចប្រជុំនេះមានអ្នកចូលរួមសរុប ១០នាក់ (ស្រី ០៥នាក់)។
បន្ទាប់មកក្រុមការងារទៅពិនិត្យជាក់ស្តែងការចិញ្ចឹមមាន់ស្រែ របស់កសិករនាំមុខដែលត្រូវបានជ្រើសរើសសម្រាប់ការអនុវត្តសកម្មភាព និងការរៀនសូត្រពីកសិករទៅកសិករនាពេលខាងមុខ។