March 18, 2024
ការជួបប្រជុំជាមួយលោកមេឃុំ ក្រុមប្រឹក្សាឃុំ នៅសាលាឃុំកោះមិត្ត ស្រុកកំពង់សៀម
កម្មវិធី ASPIRE-AT ខេត្តកំពង់ចាម៖
——————————–
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានចូលរួមប្រជុំជាមួយលោកមេឃុំ ក្រុមប្រឹក្សាឃុំ នៅសាលាឃុំកោះមិត្ត ស្រុកកំពង់សៀម។
ក្នុងគោលបំណងពិភាក្សាអំពី៖
១).ការកំណត់អំពីទីផ្សារ និងសក្តានុពលផលិតកម្មមាន់ស្រែ ក្នុងឃុំកោះមិត្ត
២).សិក្សាបញ្ហាជាក់ស្តែងលើខ្សែច្រវ៉ាក់តម្លៃផលិតកម្មមាន់ និង
៣).ដំណើរការនៃការបង្កើតសហគមន៍កសិកម្ម។
កិច្ចប្រជុំបានបញ្ចប់តាមការគ្រោងទុក និងមានការជជែកពិភាក្សាបានយ៉ាងល្អពីអ្នកចូលរួមគ្រប់គ្នា។