Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការជួបពិភាក្សាជាមួយលោកមេឃុំ ក្រុមប្រឹក្សាឃុំមេសថ្ងក ស្រុកចន្ទ្រា និងសមាជិកបណ្តុំអាជីវកម្មបន្លែ

ការជួបពិភាក្សាជាមួយលោកមេឃុំ ក្រុមប្រឹក្សាឃុំមេសថ្ងក ស្រុកចន្ទ្រា និងសមាជិកបណ្តុំអាជីវកម្មបន្លែ

កម្មវិធី ASPIRE-AT ខេត្តស្វាយរៀង៖

——————————–

ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានជួបពិភាក្សាជាមួយលោកមេឃុំ ក្រុមប្រឹក្សាឃុំមេសថ្ងក ស្រុកចន្ទ្រា និងសមាជិកបណ្តុំអាជីវកម្មបន្លែ ភូមិដីក្រហម ដើម្បីផ្សព្វផ្សាយអំពីគោលបំណង និងសកម្មភាពនៃកម្មវិធី ASPIRE-AT ក្នុងការស្ទាបស្ទង់អំពីការចូលរួម ព្រមទាំងពិនិត្យសក្តានុពលផលិតភាព ផលិតកម្ម និងស្ថានភាពទីផ្សារបន្លែ។

តាមរយៈការពិភាក្សាខាងលើ បានឃើញថាពួកគាត់អបអរសាទរចំពោះកម្មវិធី ដែលមានគម្រោងបង្កើតសហគមន៍កសិកម្មក្នុងមូលដ្ឋានរបស់គាត់ និងត្រេកអរត្រៀមចូលរួមសហការគ្រប់ពេលវេលា។ ក្រុមការងារបានវាយតម្លៃថា បណ្តុំអាជីវកម្មបន្លែនេះ នឹងអាចក្លាយជាសហគមន៍កសិកម្មមួយប្រកបដោយការចូលរួមល្អជាមួយកម្មវិធីនាពេលខាងមុខ។

Leave a Reply

Your email address will not be published.