Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ពិធីប្រគល់វិញ្ញបនប័ត្រ ស្លាកសម្គាល់ ត្រាសម្គាល់ និងត្រាឈ្មោះប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មស្វាយចន្ទីជ្រោយបន្ទាយ

ពិធីប្រគល់វិញ្ញបនប័ត្រ ស្លាកសម្គាល់ ត្រាសម្គាល់ និងត្រាឈ្មោះប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មស្វាយចន្ទីជ្រោយបន្ទាយ

កម្មវិធី ASPIRE-AT ខេត្តក្រចេះ៖

——————————–

ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានដឹកនាំដោយលោក ម៉ៅ វិចិត្រ អនុប្រធានមន្ទីរ និងជាអនុប្រធានគ្រប់គ្រងកម្មវិធីថ្នាក់ខេត្ត ទៅជួបជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មស្វាយចន្ទីជ្រោយបន្ទាយ នៅឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ក្នុងគោបំណងប្រគល់៖ (១)វិញ្ញបនប័ត្របញ្ជាក់ការចុះបញ្ជីទទួលស្គាល់សហគមន៍កសិកម្ម (២)ស្លាកសម្គាល់សហគមន៍ (៣)ត្រាសម្គាល់សហគមន៍ និងត្រាឈ្មោះប្រធានក្រុមប្រឹក្សាភិបាលសហគមន៍។

ក្រុមការងារ និងអ្នកចូលរួមសរុបចំនួន ១១នាក់ (ស្រី ១នាក់)៖

– លោក ម៉ៅ វិចិត្រ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត

– លោក ឡាយ សម្ភស្ស មន្ត្រីទទួលបន្ទុក M&E

– លោក ង៉ែត សុគន្ធា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងជាមន្ត្រីទទួលបន្ទុកសហគមន៍កសិកម្ម

– លោក សាន យស អ្នកសម្របសម្រួលកម្មវិធី ASPIRE-AT ថ្នាក់ខេត្ត

– ជំទប់ទី១ និងសមាជិកក្រុមប្រឹក្សាភិបាល ឃុំជ្រោយបន្ទាយ

– ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យសហគមន៍កសិកម្ម ៥នាក់ (ស្រី ១នាក់)។

ជាលទ្ធផល៖

– វិញ្ញបនប័ត្របញ្ជាក់ការចុះបញ្ជីទទួលស្គាល់សហគមន៍កសិកម្ម ស្លាកសម្គាល់​ សហគមន៍ ត្រាសម្គាល់សហគមន៍ និងត្រាឈ្មោះប្រធានក្រុមប្រឹក្សាភិបាលសហគមន៍ ត្រូវបានប្រគល់ជូនថ្នាក់ដឹកនាំសហគមន៍កសិកម្ម ដោយមានការចូលរួម និងដឹងឮអំពីអាជ្ញាធរឃុំជ្រោយបន្ទាយ

– បានផ្សព្វផ្សាយ និងបង្ហាញអំពីតម្រូវការឥណទានពីធនាគារ ARDB (កម្ចីជាលក្ខណៈសហគមន៍ និងលក្ខណៈសមាជិកសហគមន៍ម្នាក់ៗ) និងតម្រូវការផ្នែកហេដ្ឋារចនាសម្ព័ន្ធ (លក្ខណៈសហគមន៍)

– ជម្រុញឱ្យថ្នាក់ដឹកនាំសហគមន៍កសិកម្មនេះ រួសរាន់ក្នុងការបើកគណនីសហគមន៍ នៅធនាគារណាមួយដែលមានភាពងាយស្រួលសម្រាប់សហគមន៍របស់ខ្លួន។

 

Leave a Reply

Your email address will not be published.