March 18, 2024
ការជួបប្រជុំជាមួយក្រុមប្រឹក្សាភិបាល គណៈកម្មាធិការត្រួតពិនិត្យ និងសមាជិកសហគមន៍កសិកម្មហាន់ជ័យ
កម្មវិធី ASPIRE-AT ខេត្តកំពង់ចាម៖
——————————–
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានជួបប្រជុំជាមួយក្រុមប្រឹក្សាភិបាល គណៈកម្មាធិការត្រួតពិនិត្យ និងសមាជិកសហគមន៍កសិកម្មហាន់ជ័យ អនុវត្តខ្សែច្រវាក់ផលិតកម្មពោត នៅភូមិល្វាទេ ឃុំហាន់ជ័យ ស្រុកកំពង់សៀម មានអ្នកចូលរួមសរុបចំនួន ៧នាក់ (ស្រ្តី ១នាក់) ក្នុងគោលបំណង៖ ផ្ទៀងផ្ទាត់ទិន្នន័យសមាជិកសហគមន៍ រៀបចំផែនការប្រចាំឆ្នាំ និងផែនការអាជីវកម្ម ត្រៀមរៀបចំមហាសន្និបាតប្រចាំឆ្នាំ និងបង្ហាញអំពីលក្ខណៈវិនិច្ឆ័យសម្រាប់ការជ្រើសរើសកសិករគំរូដែលជាសមាជិកសហគមន៍ម្នាក់។



