Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការជួបប្រជុំជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មស្រី្តអភិវឌ្ឍន៍ នៅឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ

ការជួបប្រជុំជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មស្រី្តអភិវឌ្ឍន៍ នៅឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ

កម្មវិធី ASPIRE-AT ខេត្តក្រចេះ៖

——————————–

ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានជួបប្រជុំជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មស្រី្តអភិវឌ្ឍន៍ ស្ថិតក្នុងឃុំកន្ទួត ស្រុកចិត្របុរី ក្នុងគោបំណង៖ (១)ផ្សព្វផ្សាយអំពីកម្មវិធី ASPIRE-AT (២)ស្វែងយល់អំពីចំណាប់អារម្មណ៍ របស់សហគមន៍ក្នុងការកៀរគរសមាជិកបន្ថែមឱ្យបានចំនួន ១៥០គ្រួសារ ដោយមានអ្នកចូលរួមប្រជុំសរុបចំនួន ៩នាក់ (ស្រី ៥នាក់) រួមមាន៖

– លោក ឡាយ សម្ភស្ស  ប្រធានការិយាល័យផ្សព្វផ្សាយ និងជាមន្ត្រីទទួលបន្ទុក M&E

– លោក ង៉ែត សុគន្ធា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងជាមន្ត្រីទទួលបន្ទុកសហគមន៍កសិកម្ម

– លោក សាន យស អ្នកសម្របសម្រួលកម្មវិធី ASPIRE-AT ថ្នាក់ខេត្ត

– លោកស្រី បឿន ម៉ៃ អនុប្រធានភូមិកន្ទួត ឃុំកន្ទួត

– ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យសហគមន៍កសិកម្ម ៥នាក់។

ជាលទ្ធផល៖

– បានផ្សព្វផ្សាយសង្ខេបអំពីម្មវិធី ASPIRE -AT (គោលដៅ គោលបំណងអភិវឌ្ឍន៍ តំបន់គោលដៅនិងលក្ខណៈវិនិច្ឆ័យ អ្នកទទួលផលគោលដៅ និងសមាសភាគរបស់កម្មវិធី)

– បង្ហាញអំពីអត្ថប្រយោជន៍នៃការចូលរួមជាមួយកម្មវិធី

– ពិភាក្សាអំពីការកៀរគរសមាជិកចូលរួមបន្ថែមឱ្យបានចំនួន ១៥០គ្រួសារ និងពិចារណាក្នុងការបន្ថយតម្លៃភាគហ៊ុនពី ១០ម៉ឺនរៀល/១ហ៊ុន (បច្ចុប្បន្ន) មកនៅត្រឹម ៥ម៉ឺនរៀល/១ហ៊ុន ឬ ៣ម៉ឺនរៀល/១ហ៊ុន និងតម្លៃប្រាក់សមាជិកភាព

– ក្រោយការប្រជុំនេះ ថ្នាក់ដឹកនាំសហគមន៍កសិកម្មនេះ នឹងពាំនាំការងារនេះទៅពិភាក្សាបន្ថែមទៀតជាមួយសមាជិករបស់ខ្លួនដើម្បីឱ្យពួកគាត់បានយល់ និងចូលរួមជាមួយកម្មវិធី។

 

Leave a Reply

Your email address will not be published.