Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ពិធីប្រគល់វិញ្ញាបនបត្រទទួលស្គាល់សហគមន៍ ត្រាឈ្មោះ និងសៀវភៅសហគមន៍កសិកម្ម ចំនួន ០២ គឺសហគមន៍កសិកម្មបន្លែសុវត្ថិភាពចម្រុះ ឃុំកោះខែល និងសហគមន៍កសិកម្មបន្លែចម្រុះ ឃុំព្រែកអំបិល

ពិធីប្រគល់វិញ្ញាបនបត្រទទួលស្គាល់សហគមន៍ ត្រាឈ្មោះ និងសៀវភៅសហគមន៍កសិកម្ម ចំនួន ០២ គឺសហគមន៍កសិកម្មបន្លែសុវត្ថិភាពចម្រុះ ឃុំកោះខែល និងសហគមន៍កសិកម្មបន្លែចម្រុះ ឃុំព្រែកអំបិល

កម្មវិធី ASPIRE-AT ខេត្តកណ្ដាល៖

——————————–

ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល ដឹកនាំដោយលោក ផា ឋាម អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគ្រប់គ្រងកម្មវិធី ASPIRE-AT ខេត្តកណ្ដាល បានទៅសាលាកោះខែល ស្រុកស្អាង ដើម្បីចូលរួមពិធីប្រគល់វិញ្ញាបនបត្រទទួលស្គាល់សហគមន៍ ត្រាឈ្មោះ និងសៀវភៅសហគមន៍កសិកម្ម ចំនួន ០២ គឺសហគមន៍កសិកម្មបន្លែសុវត្ថិភាពចម្រុះ ឃុំកោះខែល និងសហគមន៍កសិកម្មបន្លែចម្រុះ ឃុំព្រែកអំបិល។ ក្នុងពិធីនេះ មានការចូលរួមជាអធិបតីដោយ លោក ផា ឋាម ប្រធានគ្រប់គ្រងកម្មវិធី ASPIRE-AT ថ្នាក់ខេត្ត, អភិបាលរងស្រុកស្អាង, ប្រធានការិយាល័យកសិកម្ម ធនធានធាម្មជាតិ និងបរិស្ថានស្រុកស្អាង, ប្រធាន-អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម, មេឃុំព្រែកអំបិល, មេឃុំកោះខែល, ក្រុមការងារកម្មវិធី ASPIRE-AT ថ្នាក់ខេត្ត, ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យ របស់សហគមន៍កសិកម្មទាំង២, និងអ្នកពាក់ព័ន្ធ សរុប ៣៦នាក់ (ស្រី ០៦នាក់)។

សហគមន៍កសិកម្មទាំងពីរនេះ បានបង្កើតឡើងដោយមានការគាំទ្រថវិកាពីកម្មវិធី ASPIRE-AT និងបានចុះបញ្ជីទទួលស្គាល់ជាផ្លូវការដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣៖

១-សហគមន៍កសិកម្មបន្លែសុវត្ថិភាពចម្រុះ ឃុំកោះខែល មានស្នាក់ការបណ្ដោះអាសន្នស្ថិតក្នុងភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ចាប់ផ្តើមដំណើរការបង្កើតឡើងក្នុងខែកញ្ញា ឆ្នាំ២០២៣ និងបានធ្វើមហាសន្និបាតកំណើតដំបូង នាថ្ងៃទី២៦ ខែតុលា ២០២៣។ សហគមន៍កសិកម្មនេះមានសមាជិកសរុប ១៧៨នាក់ (ស្រី ៤២នាក់) មកពី ៦ភូមិ នៃឃុំកោះខែល មានផ្ទៃដីផលិតកម្មចំនួន ១.៣៥៣អា សម្រាប់ផលិតកម្មបន្លែ ដោយមានក្រុមប្រឹក្សាភិបាល ០៥នាក់ (ស្រី ០៣នាក់) និងគណៈកម្មាធិការត្រួតពិនិត្យ ០៣នាក់ (ស្រី ០១នាក់) ព្រមទាំងមានហ៊ុនប្រមូលបានចំនួនសរុប ២៤៣ហ៊ុន (១ហ៊ុនមានតម្លៃ ២០ ០០០រៀល)។

២-សហគមន៍កសិកម្មបន្លែចម្រុះ ឃុំព្រែកអំបិល មានស្នាក់ការបណ្ដោះអាសន្ន ស្ថិតក្នុងភូមិអន្លង់តាសេកលើ ឃុំព្រែកអំបិល ស្រុកស្អាង បង្កើតឡើងក្នុងខែកញ្ញា ឆ្នាំ២០២៣ និងបានធ្វើមហាសន្និបាតកំណើតដំបូង នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣។ សហគមន៍កសិកម្មនេះមានសមាជិកសរុប ១៥៧នាក់ (ស្រី ៤១នាក់) មកពី ៦ភូមិ នៃឃុំកោះខែល មានផ្ទៃដីផលិតកម្មចំនួន ៤.៩០៣អា សម្រាប់ផលិតកម្មបន្លែ ដោយមានក្រុមប្រឹក្សាភិបាល ០៥នាក់ (ស្រី ០១នាក់) និងគណៈកម្មាធិការត្រួតពិនិត្យ ០៣នាក់ (ស្រី ០១នាក់) ព្រមទាំងមានហ៊ុនប្រមូលបានសរុប ១៧១ហ៊ុន (១ហ៊ុនមានតម្លៃ ៣០ ០០០រៀល)។

 

Leave a Reply

Your email address will not be published.