Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការផ្សព្វផ្សាយទស្សនទាន និងឯកសារបទដ្ឋានគតិយុត្តិនៃច្បាប់ស្តីពីការបង្កើតសហគមន៍កសិកម្ម

ការផ្សព្វផ្សាយទស្សនទាន និងឯកសារបទដ្ឋានគតិយុត្តិនៃច្បាប់ស្តីពីការបង្កើតសហគមន៍កសិកម្ម

កម្មវិធី ASPIRE-AT ខេត្តសៀមរាប៖

——————————–

ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានផ្សព្វផ្សាយទស្សនទាន និងឯកសារបទដ្ឋានគតិយុត្តិនៃច្បាប់ស្តីពីការបង្កើតសហគមន៍កសិកម្ម នៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ក្រោមអធិបតីភាព លោក ស្រី សុខាភារម្យ អនុប្រធាននាយដ្ឋានអភិវឌ្ឍសហគមន៍កសិកម្ម លោក គង់ ពិសិដ្ឋ ប្រធានការិយាល័យចុះបញ្ជី និងជម្រុញសហគមន៍កសិកម្ម លោក ស៊ឹម បូរ៉ាមី ប្រធានការិយាល័យនីតិកម្ម និងដោះស្រាយវិវាទសហគមន៍កសិកម្ម និង លោកស្រី ម៊ុយ សុភេន អនុប្រធានការិយាល័យអភិវឌ្ឍសហគមន៍កសិកម្ម ដោយមានការចូលរួមក្នុងកម្មវិធីនេះ រួមមានអាជ្ញាធរភូមិ ឃុំ ស្រុក និងសមាជិកសហគមន៍ សរុបចំនួន ៣៥នាក់ (ស្រី ៧នាក់)។ កិច្ចប្រជុំបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងបានពិនិត្យឯកភាពលើឯកសារសំខាន់ៗមួយចំនួនដូចជា ឈ្មោះសហគមន៍ ទីតាំង មុខរបរ ភាគលាភ បេក្ខភាពឈរឈ្មោះជាក្រុមប្រឹក្សាភិបាល គណៈកម្មាការត្រួតពិនិត្យ លក្ខខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង នៃសហគមន៍កសិកម្ម ដើម្បីត្រៀមអនុម័តក្នុងមហាសន្និបាតកំណើតដំបូងនាពេលខាងមុខ។

 

Leave a Reply

Your email address will not be published.