Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
កិច្ចប្រជុំជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មចំនួន ០២ នៅស្រុកសង្គមថ្មី

កិច្ចប្រជុំជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មចំនួន ០២ នៅស្រុកសង្គមថ្មី

កម្មវិធី ASPIRE-AT ខេត្តព្រះវិហារ៖

——————————–

ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានជួបប្រជុំជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មចំនួន ០២ នៅស្រុកសង្គមថ្មី ក្នុងគោលបំណងបង្ហាញអំពីកម្មវិធី ASPIRE-AT ប្រមូលទិន្នន័យ សិក្សាស្វែងយល់អំពីតំបន់គោលដៅ ស្ថានភាព​​ និងដំណើការមុខរបររបស់សហគមន៍កសិកម្មពេលបច្ចុប្បន្ន ព្រមទាំងសិក្សាលទ្ធភាព និងលក្ខណៈសម្បត្តិសហគមន៍កសិកម្មដោយដាក់បញ្ចូលក្នុងខ្សែច្រវ៉ាក់តម្លៃផលិតកម្មស្វាយចន្ទី។

សហគមន៍ដែលបានជួបប្រជុំជាមួយរួមមាន៖ (១)នៅពេលព្រឹក ក្រុមប្រឹក្សាភិបាល និងគណៈកម្មការត្រួតពិនិត្យសហគមន៍កសិកម្មសែនគង់អភិវឌ្ឍន៍ នៅភូមិសែនគង់ ឃុំចំរើន ស្រុកសង្គមថ្មី មានអ្នកចូលរួមសរុបចំនួន ៧នាក់ (ស្រី ២នាក់)។ សហគមន៍បានចុះបញ្ជីទទួលស្គាល់ដោយមន្ទីរកសិកម្ម នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១២។ បច្ចុប្បន្នសហគមន៍មានសមាជិកសរុប ៣៧៥នាក់ (ស្រី ៣១៧នាក់) និងមានសមាជិកដាំស្វាយចន្ទី ចំនួន ៣០០នាក់ (ស្រី ២៥៤នាក់) ដែលបច្ចុប្បន្នសហគមន៍មានទុនជាសាច់ប្រាក់សរុបចំនួន ១០០លានរៀលជាង និងមានមុខរបរចំនួន ៣៖ ផ្តល់ប្រាក់កម្ចីដល់សមាជិក លក់ធាតុចូលកសិកម្ម និងទិញ-លក់ស្រូវសរីរាង្គ(កុងត្រាកសិកម្ម)។ (២).នៅពេលរសៀល ក្រុមប្រឹក្សាភិបាល និងគណៈកម្មការត្រួតពិនិត្យសហគមន៍កសិកម្មរអាងរួមគ្នាអភិវឌ្ឍន៍ នៅភូមិអណ្ដូងភ្លូ ឃុំរអាង ស្រុកសង្គមថ្មី មានអ្នកចូលរួមសរុបចំនួន ៩នាក់ (ស្រី ៤នាក់)។ សហគមន៍បានចុះបញ្ជីទទួលស្គាល់ដោយមន្ទីរកសិកម្ម នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤។​ បច្ចុប្បន្នសហគមន៍មានសមាជិកសរុប ៣០៧នាក់ (ស្រី ២៤៧នាក់) និងមានសមាជិកដាំស្វាយចន្ទីសរុប ២១០នាក់ (ស្រី ១៨៧នាក់) ដែលបច្ចុប្បន្នមានទុនជាសាច់ប្រាក់សរុបចំនួន ១០០លានរៀលជាង និងមានមុខរបរចំនួន ៤៖ ផ្តល់ប្រាក់កម្ចីដល់សមាជិក លក់ធាតុចូលកសិកម្ម ទិញ-លក់ស្រូវសរីរាង្គ(កុងត្រាកសិកម្ម) និងចែកចាយសេវាកម្មទឹកស្អាត។

 

Leave a Reply

Your email address will not be published.