មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មទំនើបស្រូវនាងអំ
កម្មវិធី ASPIRE-AT ខេត្តសៀមរាប៖
——————————–
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានចូលរួមមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ ក្រោមអធិបតីភាពលោកស្រី សុខា ភារម្យ អនុប្រធាននាយដ្ឋានអភិវឌ្ឍសហគមន៍កសិកម្ម លោក គង់ ពិសិដ្ឋ ប្រធានការិយាល័យចុះបញ្ជី និងជម្រុញសហគមន៍កសិកម្ម លោក ស៊ឹម បូរ៉ាមី ប្រធានការិយាល័យនីតិកម្មនិងដោះស្រាយវិវាទសហគមន៍កសិកម្ម និងចូលរួមដោយអាជ្ញាធរភូមិ ឃុំ ស្រុក លោកគង់ សុជា ប្រធានការិយាល័យអភិវឌ្ឍសហគមន៍តំណាងមន្ទីរកសិកម្ម និងសមាជិក សរុបចំនួន ៥០នាក់ (ស្រី ៣៥នាក់)។
+អង្គមហាសន្និបាតបានប្រព្រឹត្តទៅដោយជោជ័យ និងសម្រេចបោះឆ្នោតជ្រើសរើស៖
✓ក្រុមប្រឹក្សាភិបាល ៥រូប (ស្រី១)
✓គណៈកម្មាធិការត្រួតពិនិត្យ ៣រូប
+អង្គមហាសន្និបាតក៏បានអនុម័តលើ៖
✓ឈ្មោះ ទីតាំងមុខរបរ ប្រាក់ភាគលាភ
✓លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង។