Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
មហាសន្និបាតប្រចាំឆ្នាំ របស់សហគមន៍កសិកម្មស្អាងភ្នំរីកចំរើន

មហាសន្និបាតប្រចាំឆ្នាំ របស់សហគមន៍កសិកម្មស្អាងភ្នំរីកចំរើន

កម្មវិធី ASPIRE-AT ខេត្តកណ្ដាល៖

——————————–

ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានចូលរួមមហាសន្និបាតប្រចាំឆ្នាំ របស់សហគមន៍កសិកម្មស្អាងភ្នំរីកចំរើន នៅទីស្នាក់ការសហគមន៍ ក្នុងភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង មានអ្នកចូលរួមសរុប ៥៩នាក់ (ស្រី ១៩នាក់)។

ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីលោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្អាង មេឃុំស្អាងភ្នំ ក្រុមប្រឹក្សាភិបាល-គណៈកម្មាធិការត្រួតពិនិត្យសហគមន៍ សមាជិកសហគមន៍កសិកម្មស្អាងភ្នំរីកចំរើន អ្នកសម្របសម្រួលកម្មវិធី ASPIRE-AT, តំណាងអង្គការទស្សនពិភពលោក, មេភូមិ អនុភូមិចំណុះឱ្យឃុំស្អាងភ្នំ និងអ្នកពាក់ពន្ធ័មួយចំនួនទៀត។

ជាលទ្ធផល៖

–  មានការធ្វើបទបង្ហាញអំពីរបាយការណ៍សកម្មភាពសង្ខេប ដែលសហគមន៍កសិកម្មសម្រេចបាន ក្នុងឆ្នាំ ២០២៣

–  ផែនការអាជីវកម្ម និងមុខរបរចម្បងៗរបស់សហគមន៍ រួមមាន៖ ទិញ-លក់បន្លែសុវត្ថិភាព សម្រាប់ផ្គត់ផ្គង់ទីផ្សារតាមកិច្ចសន្យា លក់ធាតុចូលកសិកម្ម (ជី ថ្នាំ ពូជ អង្ករ ពូជមាន់ ចំណីមាន់ កូនមាន់ -ល- ) ការចិញ្ចឹមមាន់ស្រែសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក តាមរមណីយដ្ឋាន និងតាមការបញ្ជាទិញពីក្រុមហ៊ុន ព្រមទាំងការធ្វើឥណទានសាច់ប្រាក់ (ឥណទានកសិកម្ម)។ ក្នុងឆ្នាំ ២០២៤ នេះ សហគមន៍គ្រោងពង្រីកអាជីវកម្មបន្ថែម ស្មើនឹងថវិកាសរុប ៣៧១ ២០០ ០០០រៀល ដើម្បីជួយសម្រួលដល់ការងារដាំដុះ និងចិញ្ចឹមសត្វ របស់សមាជិក ឱ្យមានការកើនឡើង និងអាចទទួលបានប្រាក់ចំណេញច្រើនជាងឆ្នាំមុនៗ

–  ឆ្នាំ ២០២៣ សហគមន៍មានសមាជិកសរុប ២០១គ្រួសារ (ស្រី ១៤៣នាក់) ហ៊ុនសរុប ១ ៩១៤ហ៊ុន និងទទួលបានប្រាក់ចំណេញប្រចាំឆ្នាំ ១៩ ៨៩០ ២០០រៀល។

ជាមួយគ្នានេះ អ្នកសម្របសម្រួលកម្មវិធី ASPIRE-AT បានធ្វើបង្ហាញអំពីទស្សនទានកម្មវិធី ASPIRE-AT ។ កម្មវិធីក៏បានពង្រឹង និងគាំទ្រសហគមន៍កសិកម្ម ឱ្យមានលទ្ធភាពទទួលបានឥណទានពីធនាគារ ARDB សម្រាប់ការវិនិយោគ ដើម្បីធ្វើឱ្យជីវភាពគ្រួសារ និងសហគមន៍មានភាពប្រសើរ។

 

Leave a Reply

Your email address will not be published.