Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
សិក្ខាសាលាស្តីពី ការគាំទ្រការបង្កើត និងដំណើរការសហគមន៍កសិកម្មបែបថ្មី ដែលអនុវត្តកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម  (ASPIRE-AT)

សិក្ខាសាលាស្តីពី ការគាំទ្រការបង្កើត និងដំណើរការសហគមន៍កសិកម្មបែបថ្មី ដែលអនុវត្តកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT)

កម្មវិធី ASPIRE-AT ៖

———————-

នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ លេខាធិការដ្ឋានកម្មវិធី ASPIRE-AT បានរៀបចំសិក្ខាសាលា ស្តីពីការគាំទ្រការបង្កើត និងដំណើរការសហគមន៍កសិកម្មបែបថ្មី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំនិងមន្ត្រីពាក់ព័ន្ធ តំណាងសហគមន៍កសិកម្ម​​ និងក្រុមហ៊ុនឯកជន។

សិក្ខាសាលានេះ មានគោលបំណង ជំរុញកំណើនវិស័យកសិកម្មឱ្យមាននិរន្តរភាព និងបរិយាប័ន្ន ដោយផ្អែកលើការបង្កើនប្រាក់ចំណូលគ្រួសារកសិករ និងពលករនៅជនបទ តាមរយៈការធ្វើពាណិជ្ជកម្មក្រៅប្រទេស និងក្នុងស្រុក។ អ្នកទទួលផលគោលដៅរបស់កម្មវិធីនេះ គឺជាកសិករដែលមានទំហំផលិតកម្មតូចចំនួន ១០០ ០០០ គ្រួសារ ព្រមទាំងប្រជាពល​រដ្ឋដែលពុំមានដីធ្លី និងប្រជាពលរដ្ឋក្រីក្រចំនួន ២៥ ០០០ គ្រួសារ។

ខ្សែច្រវាក់តម្លៃកសិកម្មដែលបានជ្រើសរើសដំបូងមាន៖

១) បន្លែ សម្រាប់ទីផ្សារក្នុងស្រុក

២) មាន់ស្រែ សម្រាប់ទីផ្សារក្នុងស្រុក

៣) ពោត សម្រាប់នាំចេញ

៤) ស្វាយចន្ទី សម្រាប់នាំចេញ

៥) ម្រេច សម្រាប់នាំចេញ និង

៦) ផ្លែឈើស្រស់ និង ផ្លែឈើកែច្នៃ សម្រាប់នាំចេញ។

កម្មវិធី ASPIRE-AT នឹងធ្វើការជាមួយសហគមន៍កសិកម្មប្រមាណ ៥០០ ក្នុងនោះ ២០០ គឺជាសហគមន៍ដែលមានស្រាប់ និងមានសក្តានុពល។ ឯ ៣០០ ទៀត គឺជាសហគមន៍ដែលនឹងត្រូវបង្កើតថ្មី។

សិក្ខាសាលានេះ មានគោលបំណងសំខាន់ ២ គឺ

១. សិក្សាស្វែងយល់បន្ថែមអំពីស្ថានភាពសព្វថ្ងៃ និងបទពិសោធន៍របស់សហគមន៍កសិកម្មដែលមានសក្តានុពល មួយចំនួន និង

២. ពិភាក្សា និងផ្តួចផ្តើមគំនិតសម្រាប់គាំទ្រការបង្កើត និងដំណើរការសហគមន៍កសិកម្មបែប ឬ គម្រូថ្មី។

សិក្សាសាលានេះ មានការចូលរួមពីថ្នាក់ដឹកនាំពាក់ព័ន្ធ តំណាងសហគមន៍កសិកម្ម​​ និងក្រុមហ៊ុនឯកជន សរុបចំនួន ១១៥នាក់ ។

Leave a Reply

Your email address will not be published.