March 4, 2024
កិច្ចប្រជុំជាមួយក្រុមប្រឹក្សាភិបាល គណៈកម្មាធិការត្រួតពិនិត្យ និងសមាជិកសហគមន៍កសិកម្មស្ទឹងត្រង់សែនជ័យ ដែលអនុវត្តខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី នៅភូមិអង្កោល ឃុំសូភាស ស្រុកស្ទឹងត្រង់
កម្មវិធី ASPIRE-AT ខេត្តកំពង់ចាម៖
——————————–
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានប្រជុំជាមួយក្រុមប្រឹក្សាភិបាល គណៈកម្មាធិការត្រួតពិនិត្យ និងសមាជិកសហគមន៍កសិកម្មស្ទឹងត្រង់សែនជ័យ ដែលអនុវត្តខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី នៅភូមិអង្កោល ឃុំសូភាស ស្រុកស្ទឹងត្រង់ មានអ្នកចូលរួមសរុបចំនួន ១០នាក់ (ស្រ្តី ៤នាក់) ក្នុងគោលបំណង៖ ផ្ទៀងផ្ទាត់ទិន្នន័យសមាជិកសហគមន៍ រៀបចំផែនការប្រចាំឆ្នាំ និងផែនការអាជីវកម្ម ត្រៀមរៀបចំមហាសន្និបាតប្រចាំឆ្នាំ និងបង្ហាញអំពីលក្ខណៈវិនិច្ឆ័យសម្រាប់ផ្តល់ឥណទានជាលក្ខណៈសហគមន៍ និងជាលក្ខណៈសមាជិកម្នាក់ៗ៕