ពិនិត្យនិងវាយតម្លៃសហគមន៍កសិកម្មរតនៈក្រចាប់មានជ័យ ដើម្បីទទួលបានការគាំទ្រពីកម្មវិធី ASPIRE-AT ខេត្តព្រៃវែង
កម្មវិធី ASPIRE-AT ខេត្តព្រៃវែង ៖
——————————-
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យខេត្តព្រៃវែង បានជួបប្រជុំជាមួយក្រុមប្រឹក្សាភិបាល គណៈកម្មាធិការត្រួតពិនិត្យ និងសមាជិកសំខាន់ៗរបស់សហគមន៍កសិកម្មក្ដីសង្ឃឹមបឹងព្រះ ដែលមានទីតាំងស្ថិតនៅភូមិអង្រ្គង ឃុំបឹងព្រះ ស្រុកបាភ្នំ ដែលមានខ្សែច្រវាក់ផលិតកម្មមាន់ស្រែ ដើម្បី៖
(១).ផ្សព្វផ្សាយពីការអនុវត្តកម្មវិធី ASPIRE-AT និងបង្ហាញពីគោលបំណងរបស់កម្មវិធី
(២).ពិនិត្យ និងវាយតម្លៃលើសមត្ថភាពការគ្រប់គ្រង ដឹកនាំ និងដំណើរការផលិតកម្ម របស់សហគមន៍កសិកម្មដោយប្រើលក្ខណៈវិនិច្ឆ័យ១៦ចំណុច សម្រាប់វាយតម្លៃសហគមន៍កសិកម្មពេញលក្ខណៈ ដែលបានអនុវត្តខ្សែច្រវាក់តម្លៃផលិតកម្ម។ កិច្ចប្រជុំនេះមានអ្នកចូលរួមសរុប ៦០នាក់ ស្រី ៤១នាក់ ក្នុងចំណោមសមាជិកសហគមន៍សរុបចំនួន ៦៨៩នាក់ ស្រ្តី ៤០៩នាក់។
តាមរយៈលទ្ធផលនៃការវាយតម្លៃ សហគមន៍នេះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីទទួលបានការគាំទ្រពីកម្មវិធី ASPIRE-AT។