ការផ្សព្វផ្សាយ និងពង្រឹងសហគមន៍កសិកម្ម ឱ្យស្របតាមលក្ខណៈវិនិច្ឆ័យ ១៦ចំណុច ទៅដល់សហគមន៍កសិកម្មពេញលក្ខណៈ ស្របតាមគោលដៅរបស់កម្មវិធី ASPIRE-AT
កម្មវិធី ASPIRE-AT ខេត្តព្រះសីហនុ៖
———————
លោកអនុប្រធានមន្ទីរ និងជាប្រធានគ្រប់គ្រងកម្មវិធីថ្នាក់ខេត្ត បានដឹកនាំក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ចុះជួបប្រជុំជាមួយសហគមន៍កសិកម្មដែលមានស្រាប់ នៃខ្សែច្រវាក់ផលិតកម្មមាន់ស្រែ ក្នុងភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់។ ដើម្បីផ្សព្វផ្សាយអំពីកម្មវិធី ASPIRE-AT និងណែនាំអំពីលក្ខខណៈវិនិច្ឆ័យ សម្រាប់វាយតម្លៃសហគមន៍កសិកម្មពេញលក្ខណៈ (Graduated AC) ១៦ចំណុច ដើម្បីក្លាយជាសហគមន៍កសិកម្មពេញលក្ខណៈ និងដើម្បីទទួលបាននូវការគាំទ្រពីកម្មវិធី ASPIRE-AT ធនាគារARDB និងធនាគារSME ។
ក្នុងកិច្ចប្រជុំនេះ ស្ថិតក្រោមអធិបតីភាព លោកស្រី វាល់ ច័ន្ទវលក្ខណ៍ អភិបាលរងនៃគណៈអភិបាលស្រុកព្រៃនប់ លោក ឆេង សិទ្ធិ ជំទប់ទី១ ដោយមានការចូលរួមពីសមាជិកសហគមន៍សរុបចំនួន ៥៤នាក់ ស្រី ៣០នាក់។
ជាលទ្ធផល៖
– បានផ្សព្វផ្សាយកម្មវិធី ASPIRE-AT ដល់គណៈកម្មាធិការ និងក្រុមប្រឹក្សាភិបាលនៃសហគមន៍កសិកម្ម និងអាជ្ញាធរមូលដ្ឋាន។
– បានធ្វើការបង្ហាញណែនាំ និងផ្សព្វផ្សាយអំពីលក្ខណ:វិនិច្ឆ័យ ១៦ចំណុច ដល់គណៈកម្មាធិការសហគមន៍កសិកម្ម និងកសិករគម្រូ។
– បានពិភាក្សាពេញអង្គជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្ម អំពីការជ្រើសរើសគ្រួសារបន្ថែមចំនួន ៥០គ្រួសារ ដើម្បីបង្រ្គប់ចំនួន១៥០គ្រួសារ តាមគោលការណណែនាំ។
– បានពិនិត្យផ្ទៀងផ្ទាត់ឯកសារពាក់ព័ន្ធនានារបស់សហគមន៍កសិកម្ម។
– បានពិភាក្សាអំពីទិសដៅអនុវត្តសកម្មភាពការងារបន្ត។