Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
វាយតម្លៃសហគមន៍កសិកម្ម​ ឱ្យស្របតាមលក្ខណៈវិនិច្ឆ័យ ១៦ ចំណុច របស់អង្គការអ្នកផលិតពេញលក្ខណៈ ដើម្បីជ្រើសរើសជាសហគមន៍គោលដៅរបស់កម្មវិធី ASPIRE-AT

វាយតម្លៃសហគមន៍កសិកម្ម​ ឱ្យស្របតាមលក្ខណៈវិនិច្ឆ័យ ១៦ ចំណុច របស់អង្គការអ្នកផលិតពេញលក្ខណៈ ដើម្បីជ្រើសរើសជាសហគមន៍គោលដៅរបស់កម្មវិធី ASPIRE-AT

កម្មវិធី ASPIRE-AT ៖

———————

ក្រុមមការងារទទួលបន្ទុកកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចុះប្រជុំជាមួយអាជ្ញាធរស្រុក ក្រុមប្រឹក្សាភិបាល កម្មាធិការត្រួតពិនិត្យ និងសមាជិកសហគមន៍ ដើម្បីបង្ហាញពីគោលដៅ និងគោលបំណង និងសកម្មភាពនៃការអនុវត្តរបស់កម្មវិធី ASPIRE-AT ដើម្បីប្រើប្រាស់លក្ខណៈវិនិច្ឆ័យ១៦ ចំណុច សម្រាប់វាយតម្លៃសហគមន៍កសិកម្មពេញលក្ខណៈ (Graduated AC) ដើម្បីជ្រើសរើសជាសហគមន៍គោលដៅ ស្របតាមលក្ខខណ្ឌ ដើម្បីទទួលបានការគាំទ្រពីកម្មវិធី ASPIRE-AT សម្រាប់ឆ្នាំ២០២៣។ សកម្មភាពទាំងនោះរួមមានខេត្ត៖

ខេត្តរតនគិរី ៖ ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី បានចុះជួបប្រជុំជាមួយ សហគមន៍កសិកម្មចម្រុះតេនង៉ុល (សរុបសមាជិក២០នាក់ ស្រ្តី០៦នាក់) ដែលស្ថិតនៅភូមិតេនង៉ុល ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី  អ្នកចូលរួមសរុប ២១នាក់ ស្រ្តី០២នាក់។​

 

ខេត្តកណ្តាល៖ ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានដឹកនាំសម្របសម្រួល ធ្វើការផ្សព្វផ្សាយគោលគំនិត និងអង្កេតទស្សនៈសហគមន៍កសិកម្ម ជូនដល់សមាជិកបណ្ដុំអាជីវកម្មបន្លែ និងប្រជាពលរដ្ឋដែលបានចុះឈ្មោះចងក្រង បង្កើតសហគមន៍កសិកម្មថ្មី សម្រាប់បន្លែសុវត្ថិភាពឃុំព្រែកអំបិល ស្ថិតក្នុងភូមិព្រែកតាសេក ឃុំព្រែកអំបិលស្រុកស្អាង មានអ្នកចូលរួមសរុប ៦៨នាក់ ស្រី១២នាក់។

 

ខេត្តឧត្តរមានជ័យ៖ ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានដឹកនាំការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ចុះរៀបចំបង្កើតសហគមន៍កសិកម្មថ្មី លើបណ្តុំកសិករចិញ្ចឹមមាន់ស្រែ សម្រាប់កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) ជំហ៊ានទី២ នៅភូមិត្រពាំងតាវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលមានសមាជិកចូលរួមសរុប ៦១នាក់ ស្រី ៤១នាក់។

 

ខេត្តត្បូងឃ្មុំ៖ ក្រុមមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានចុះជួបប្រជុំជាមួយក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មជីរោទ៍រុងរឿង ដែលបានអនុវត្តខ្សែច្រវាក់ផលិតកម្មពោតក្រហមក្នុងភូមិកំពង់ឬស្សី ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ក្នុងការប្រើប្រាស់លក្ខណៈវិនិច្ឆ័យ១៦ ចំណុច សម្រាប់វាយតម្លៃសហគមន៍កសិកម្មពេញលក្ខណៈ (Graduated AC) ដើម្បីជ្រើសរើសជាសហគមន៍គោលដៅរបស់កម្មវិធី និងសម្របសម្រួលជាមួយក្រុមប្រឹក្សាភិបាលសហគមន៍ ជ្រើសរើសសមាជិកបន្ថែមឱ្យគ្រប់ ១៥០គ្រួសារ ស្របតាមលក្ខខណ្ឌ ស្របតាមគោលដៅរបស់កម្មវិធី ASPIRE-AT។

 

ខេត្តបាត់ដំបង៖ ក្រុមមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង និង ប្រធានការិ-កសិកម្ម ​ធនធានធម្មជាតិ និងបរិស្ថានស្រុកសង្កែបានចុះជួបប្រជុំជាមួយក្រុមអ្នកផលិតសក្តានុពលនៃខ្សែច្រវាក់ផលិតកម្មមាន់ស្រែចំនួន ២១នាក់ ( ស្រី ១៩នាក់) ក្នុងភូមិរកា ឃុំរកា ស្រុកសង្កែ ដើម្បីធ្វើការបង្ហាញពីកម្មវិធី ASPIRE-AT និងផ្សព្វផ្សាយអំពីលក្ខណៈវិនិច្ឆ័យ ១៦ចំណុច ដើម្បីជ្រើសរើសជាសហគមន៍កសិកម្មពេញលក្ខណៈ។

 

ខេត្តបន្ទាយមានជ័យ ៖ ក្រុមមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានចុះជួបប្រជុំជាមួយបណ្ដុំអាជីវកម្មពោត ក្នុងគោលបំណងផ្សព្វផ្សាយកម្មវិធី ASPIRE- AT និងគោលគំនិតបង្កើតសហគមន៍កសិកម្ម ដល់កសិករដែលជាបណ្តុំអាជីវកម្មពោតក្រហម ស្ថិតក្នុងភូមិស្វាយព្រៃ ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ដើម្បីជ្រើសរើសសមាជិកបន្ថែមឲ្យគ្រប់ចំនួន ១៥០គ្រួសារ។  កិច្ចប្រជុំនេះ ក៏មានការចូលរួមពី លោកស្រី គឹម ពៅ មេឃុំអូរស្រឡៅ និង លោក ង៉ឹប ប្រុស សមាជិកក្រុមប្រឹក្សាឃុំ  អូរស្រឡៅ និងកសិករជាសមាជិកបណ្តុំអាជីវកម្មពោត សរុបអ្នកចូលរួមមានចំនួន ៥៣ នាក់ ស្រី ១៩នាក់។ គាំទ្រសហគមន៍កសិកម្ម និងបណ្ដុំអាជីវកម្មបន្លែកម្មវិធី ASPIRE ចាស់ សហគមន៍កសិម្មប្រាសាទបន្ទាយឆ្មារ និងបណ្ដុំបន្លែចាស់ ដែលស្ថិតក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ដែលមានអ្នកចូលរួមសរុប  ចំនួន ៦៤នាក់ ស្ត្រី ១៨នាក់។

 

ខេត្តបន្ទាយកំពង់ចាម ៖ ក្រុមមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានចុះផ្សព្វផ្សាយពីគោលគំនិត និងអត្ថប្រយោជន៍នៃការចងក្រងសហគន៍កសិកម្មផលិតកម្មមាន់ស្រែ ស្ថិតក្នុងភូមទី៦ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់។ កម្មវិធីបានប្រព្រឹត្តទៅបានយ៉ាងល្អប្រសើរតាមរបៀបវារៈដែលបានគ្រោងទុក ដោយមានការចូលរួមពី សមាជិកក្រុមប្រិក្សាឃុំអង្គរបាន លោកមេភូមិ ចំនួន ០៩ភូមិ និងប្រជាពលរដ្ឋក្នុងភូមិ។

 

ខេត្តរតនគិរី

ខេត្តកណ្តាល

ខេត្តឧត្តរមានជ័យ

ខេត្តត្បូងឃ្មុំ

ខេត្តបាត់ដំបង

ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយកំពង់ចាម

Leave a Reply

Your email address will not be published.