Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការបង្កើតសហគមន៍កសិកម្មគម្រូថ្មី តាមលក្ខណៈវិនិច្ឆ័យ ១៦ចំណុច សម្រាប់សហគមន៍កសិកម្មពេញលក្ខណៈ ស្របតាមគោលដៅរបស់កម្មវិធី ASPIRE-AT

ការបង្កើតសហគមន៍កសិកម្មគម្រូថ្មី តាមលក្ខណៈវិនិច្ឆ័យ ១៦ចំណុច សម្រាប់សហគមន៍កសិកម្មពេញលក្ខណៈ ស្របតាមគោលដៅរបស់កម្មវិធី ASPIRE-AT

កម្មវិធី ASPIRE-AT ខេត្តឧត្តរមានជ័យ៖

———————

ក្រុមការងារអនុវត្តកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានដឹកនាំការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម សហការជាមួយអាជ្ញាធរភូមិ និងឃុំ បានចុះរៀបចំបង្កើតសហគមន៍កសិកម្មថ្មី លើដំណាំស្វាយចន្ទី សម្រាប់កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) នៅភូមិព្រៃស្អាក ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ដែលមានសមាជិកចូលរួមសរុប ៨០នាក់ ស្រី ២៧នាក់។​

+សកម្មភាពអនុវត្តទី១

-បោះឆ្នោតរៀបចំរចនាសម្ព័នគណៈកម្មាធិការសហគមន៍

-ដាក់ឈ្មោះសហគមន៍

-កំណត់ប្រាក់ភាគហ៊ុន ប្រាក់សមាជិកភាព និងមុខរបរ

+លទ្ធផលសម្រេចបាន៖

-ជ្រើសរើសបានគណៈកម្មាធិការសហគមន៍ចំនួន ០៨នាក់

-គណៈកម្មាធិការប្រឹក្សាភិបាល ០៥នាក់ ស្រី០៣នាក់

-គណៈកម្មាធិការត្រួតពិនិត្យ ០៣នាក់

-សមាជិកបានឯកភាពគ្នាដាក់ឈ្មោះសហគមន៍ថា “សហគមន៍កសិកម្មស្វាយចន្ទីព្រៃស្អាកត្រពាំងប្រាសាទ”

-សមាជិកបានឯកភាពជាជំហ៊ានដំបូង បានកំណត់ប្រាក់ភាគហ៊ុនក្នុងមួយហ៊ុន ២០,០០០រៀល ប្រាក់សមាជិកភាព ៥,០០០រៀល

-មុខរបស់សហគមន៍ទិញលក់ស្វាយចន្ទី។

 

+សកម្មភាពអនុវត្តទី២

នៅភូមិថ្កុវ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលមានសមាជិកចូលរួមសរុប៧៥នាក់ ស្រី ៥៥នាក់។

-បោះឆ្នោតរៀបចំរចនាសម្ព័នគណៈកម្មាធិការសហគមន៍

-ដាក់ឈ្មោះសហគមន៍

-កំណត់ប្រាក់ភាគហ៊ុន ប្រាក់សមាជិកភាព និងមុខរបរ

+លទ្ធផលសម្រេចបាន៖

* ជ្រើសរើសបានគណៈកម្មាធិការសហគមន៍ចំនួន ០៨នាក់

-គណៈកម្មាធិការប្រឹក្សាភិបាល ០៥នាក់ ស្រី០៤នាក់

-គណៈកម្មាធិការត្រួតពិនិត្យ០៣នាក់ ស្រី០២នាក់

*សមាជិកបានឯកភាពគ្នាដាក់ឈ្មោះសហគមន៍ថា “សហគមន៍កសិកម្មស្វាយចន្ទីឃុំផ្អាវ”

-សមាជិកបានឯកភាពជាជំហ៊ានដំបូង បានកំណត់ប្រាក់ភាគហ៊ុនក្នុងមួយហ៊ុន ៥០,០០០រៀល ប្រាក់សមាជិកភាព ៥,០០០រៀល

-មុខរបស់សហគមន៍ទិញលក់ស្វាយចន្ទី។

+សកម្មភាពអនុវត្តទី១

+សកម្មភាពអនុវត្តទី២

Leave a Reply

Your email address will not be published.