ការផ្សព្វផ្សាយ និងពង្រឹងសហគមន៍កសិកម្មចាស់/ថ្មី ឱ្យស្របតាមលក្ខណៈវិនិច្ឆ័យ ១៦ចំណុច និងវាយតម្លៃសហគមន៍កសិកម្មពេញលក្ខណៈ ស្របតាមគោលដៅរបស់កម្មវិធី ASPIRE-AT
កម្មវិធី ASPIRE-AT ខេត្តបន្ទាយមានជ័យ៖
———————
ក្រុមការងារអនុវត្តកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចុះផ្សព្វផ្សាយស្តីពី គោលដៅ គោលបំណងរបស់កម្មវិធី និងការពង្រឹងសហគមន៍កសិកម្ម ដែលត្រូវបញ្ចូលសមាជិកថ្មី ១៥០គ្រួសារ ស្របតាមលក្ខណៈវិនិច្ឆ័យ ១៦ចំណុច និងវាយតម្លៃសហគមន៍កសិកម្មពេញលក្ខណៈ (Graduated AC) ដើម្បីជ្រើសរើសជាសហគមន៍កសិកម្ម ស្របតាមគោលដៅរបស់កម្មវិធី ASPIRE-AT។ សកម្មភាពរួមមាន៖
១. លោក ទុ ពុយ ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងជាមន្ត្រីទទួលបន្ទុកការងារសហគមន៍កសិកម្ម បានដឹកនាំមន្ត្រី ដោយសហការជាមួយ លោកស្រី ចៀង ប៊ុនធី អនុប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ក្រុងសិរីសោភ័ណ បានចុះជួបប្រជុំជាមួយបណ្ដុំ ASPIRE ចាស់ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយកម្មវិធី ASPIRE-AT និងគោលគំនិតបញ្ចូលសមាជិកថ្មី ក្នុងសហគមន៍កសិកម្ម បន្លែបៃតងកងវ៉ា ដែលស្ថិតក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដើម្បី ដែលមានអ្នកចូលរួមសរុប ចំនួន ៨៨ នាក់ ស្ត្រី១១នាក់។
២.លោក ផែ សុភ័ក្ត អនុប្រធានការិយាល័យផែនការគណនេយ្យ និងជាមន្ត្រីទទួលបន្ទុកផែ្នកផែនការ ត្រួតពិនិត្យ និងវាយតម្លៃ បានដឹកនាំមន្ត្រី ចុះជួបប្រជុំជាមួយបណ្តុំអាជីវកម្មចិញ្ចឹមមាន់ សមាជិកកម្មវិធី ASPIRE, គម្រោង AIMs និង SAAMBATs ក្នុងគោលបំណងផ្សព្វផ្សាយកម្មវិធី ASPIRE-AT គោលគំនិតនៃការបង្កើតសហគមន៍ ដែលស្ថិតក្នុងសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលមានអ្នកចូលរួមសរុប ចំនួន ៨៤នាក់ ស្ត្រី ៥០នាក់។
៣. លោក លោក ឈុន សុមេធោឡា ទីប្រឹក្សាកម្មវិធីថ្នាក់ខេត្ត បានដឹកនាំមន្ត្រី ចុះជួបប្រជុំ ជាលើកទី២ ដើម្បីបញ្ចូលសមាជិកបន្ថែម ឲ្យបានចំនួនចាប់ពី ១៥០គ្រួសារ ដែលមានអ្នកចូលរួមសរុបចំនួន ៩៣នាក់ ស្រី ៤១នាក់ នៅ ភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។