Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
វាយតម្លៃសហគមន៍កសិកម្ម​ ឱ្យស្របតាមលក្ខណៈវិនិច្ឆ័យ ១៦ ចំណុច របស់អង្គការអ្នកផលិតពេញលក្ខណៈ ដើម្បីជ្រើសរើសជាសហគមន៍គោលដៅរបស់កម្មវិធី ASPIRE-AT

វាយតម្លៃសហគមន៍កសិកម្ម​ ឱ្យស្របតាមលក្ខណៈវិនិច្ឆ័យ ១៦ ចំណុច របស់អង្គការអ្នកផលិតពេញលក្ខណៈ ដើម្បីជ្រើសរើសជាសហគមន៍គោលដៅរបស់កម្មវិធី ASPIRE-AT

កម្មវិធី ASPIRE-AT ៖

———————

ក្រុមមការងារទទួលបន្ទុកកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចុះប្រជុំជាមួយអាជ្ញាធរស្រុក ក្រុមប្រឹក្សាភិបាល កម្មាធិការត្រួតពិនិត្យ និងសមាជិកសហគមន៍ ដើម្បីបង្ហាញពីគោលដៅ និងគោលបំណង និងសកម្មភាពនៃការអនុវត្តរបស់កម្មវិធី ASPIRE-AT ដើម្បីប្រើប្រាស់លក្ខណៈវិនិច្ឆ័យ១៦ ចំណុច សម្រាប់វាយតម្លៃសហគមន៍កសិកម្មពេញលក្ខណៈ (Graduated AC) ដើម្បីជ្រើសរើសជាសហគមន៍គោលដៅ ស្របតាមលក្ខខណ្ឌ ដើម្បីទទួលបានការគាំទ្រពីកម្មវិធី ASPIRE-AT សម្រាប់ឆ្នាំ២០២៣។ សកម្មភាពទាំងនោះរួមមានខេត្ត៖

ខេត្តសៀមរាប៖ គាំទ្រសហគមន៍កសិកម្មមានស្រាប់ចំនួន០៣ ដែលបានអនុវត្តខ្សែច្រវាក់ផលិតកម្មមាន់ស្រែ និងបន្លែ នៅឃុំកៀនសង្កែ ឃុំសំរោង និងឃុំចាន់ស ស្រុកសូទ្រនិគម។

ខេត្តស្វាយរៀង៖ ពិភាក្សាជ្រើសរើសដើម្បីបង្កើតសហគមន៍កសិកម្មថ្មី ដោយគាំទ្រសមាជិកផលិតកម្មបន្លែ ដែលគ្រោងនឹងបង្កើត ដែលស្ថិតនៅភូមិត្រដែត ឃុំព្រះពន្លា ស្រុកកំពុងរោទិ៍ ។

ខេត្តតាកែវ៖ ជាមួយក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មស្វាយរន្ធអមតៈ ដែលមានខ្សែច្រវាក់ផលិតកម្មបន្លែស្ថិតនៅភូមិស្វាយរន្ធ ឃុំជំរះពេន ស្រុកសំរោង ដែលមានអ្នកចូលរួមសរុប ០៨នាក់។ សហគមន៍នឹងគ្រោងបង្កើតនោះ មានសមាជិក ១៨៧នាក់ ស្រី១២៣នាក់ ក្នុងនោះសមាជិកផលិតបន្លែជាប្រចាំចំនួន ៣០គ្រួសារ។

ខេត្តបាត់ដំបង៖ ក្រុមការងារបានចុះជួបប្រធាន អនុប្រធានសមាជិកបណ្តុំអាជីវកម្មពោត ស្ថិតនៅភូមិគ្រួសក្រហម ឃុំតាសែន ស្រុកកំរៀង ដើម្បីបំលែងបណ្តុំអាជីវកម្មពោត ទៅសហគមន៍កសិកម្ម និងបានពិភាក្សាគ្នាជ្រើសរើសបង្កើតសហគមន៍កសិកម្មថ្មីចំនួន០២ និងគាំទ្រចំនួន០១ សម្រាប់គ្រោងក្នុងឆ្នាំ២០២៤។

ខេត្តព្រះវិហារ៖ ប្រជុំជាមួយថ្នាក់នាំ នៃក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មដែលមានស្រាប់ចំនួនពីរ (១)សហគមន៍កសិកម្មសាម្គីរុងរឿង មានទីតាំងស្ថិតនៅភូមិស្រែធ ឃុំរុងរឿង ស្រុករវៀង (សរុប៖ ០៨នាក់ ស្រី០៤នាក់) និង (២)សហគមន៍កសិកម្មរស្មីលើកកំពស់កសិករ មានទីតាំងស្ថិតនៅភូមិដំណាក់ចិន ឃុំរស្មី ស្រុករវៀង (សរុប៖​ ១០នាក់ ស្រី០៧នាក់) ដែលបានអនុវត្តខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី (សមាជិកដាំស្វាយចន្ទី នៅក្នុងសហគមន៍កសិកម្មសាម្គីរុងរឿងមាន៖ ២០១គ្រួសារ លើផ្ទៃដីសរុប៖ ៨០៤ហ.ត និងសហគមន៍កសិកម្មរស្មីលើកកំពស់កសិករមាន៖ ១៥២គ្រួសារ ក្នុងចំណោមសមាជិកសរុប ១៦៦គ្រួសារ លើផ្ទៃដីសរុប៖ ៧២៨ហ.ត)។

ខេត្តឧត្តរមានជ័យ៖ រៀបចំបង្កើតសហគមន៍កសិកម្មថ្មី លើដំណាំស្វាយចន្ទី សម្រាប់កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និង ពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) នៅភូមិថ្កូវ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលមានសមាជិកចូលរួមសរុប ៣៣នាក់ ស្រី១៥នាក់។ និងជ្រើសរើសបង្កើតសហគមន៍កសិកម្មថ្មី លើកការចិញ្ចឹមមាន់ស្រែ នៅភូមិទួលស្វាយមានជ័យ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ដែលមានសមាជិកចូលរួមសរុប ៦៧នាក់ ស្រី៤៥នាក់។

ខេត្តព្រះសីហនុ៖ គាំទ្រសហគមន៍កសិកម្មដែលមានស្រាប់ចំនួន ២សហគមន៍ (មាន់ចំនួន ០១សហគមន៍ និងបន្លែ ចំនួន ០១សហគមន៍) និង គ្រោងបង្កើតសហគមន៍កសិកម្មថ្មីចំនួន ០៥សហគមន៍ (មាន់ចំនួន ០៣សហគមន៍ និងបន្លែ ចំនួន ០២សហគមន៍) ស្ថិតនៅជំទប់ទី១ ឃុំសាមគ្គី ស្រុកព្រៃនប់ សរុបចំនួន ៣០នាក់ ស្រី ១៥នាក់។

ខេត្តសៀមរាប

ខេត្តស្វាយរៀង

ខេត្តតាកែវ

ខេត្តបាត់ដំបង

ខេត្តព្រះវិហារ

ខេត្តឧត្តរមានជ័យ

ខេត្តព្រះសីហនុ

Leave a Reply

Your email address will not be published.