September 21, 2023
លក្ខណៈវិនិច្ឆ័យ ១៦ ចំណុច សម្រាប់វាយតម្លៃសហគមន៍កសិកម្មពេញលក្ខណៈ ដើម្បីជ្រើសរើសជាសហគមន៍គោលដៅរបស់កម្មវិធី ASPIRE-AT
កម្មវិធី ASPIRE-AT ខេត្តបន្ទាយមានជ័យ៖
———————————
ក្រុមការងារអនុវត្តកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចុះផ្សព្វផ្សាយស្តីពី គោលដៅ គោលបំណងរបស់កម្មវិធី និងការពង្រឹងសហគមន៍ ដែលត្រូវបញ្ចូលសមាជិកថ្មី ១៥០គ្រួសារ ស្របតាមលក្ខណៈវិនិច្ឆ័យ ១៦ ចំណុច និងវាយតម្លៃសហគមន៍កសិកម្មពេញលក្ខណៈ (Graduated AC) ដើម្បីជ្រើសរើសជាសហគមន៍គោលដៅរបស់កម្មវិធី ASPIRE-AT ។ សហគមន៍នោះរួមមាន៖
- សហគមន៍កសិកម្ម “បន្លែបៃតងកងវ៉ា ” ស្ថិតក្នុងក្រុងសិរីសោភ័ណ ដែលមានអ្នកចូលរួមសរុប ២៥នាក់ ស្ត្រី ១២នាក់។
- សហគមន៍កសិកម្ម ” មៀនស្រុកម៉ាឡៃ ” ស្ថិតក្នុងភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ដែលមានអ្នកចូលរួមចំនួន ២២នាក់ ស្ត្រី ០៣នាក់។
- សហគមន៍កសិកម្ម ” សហគមន៍ប្រាសាទបន្ទាយឆ្មារ ” ស្ថិតក្នុងភូមិបន្ទាយឆ្មារខាងត្បូង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ដែលមានអ្នកចូលរួមចំនួន ២០នាក់។