Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
គាំទ្របណ្តុំអាជីវកម្មចាស់ និងការបង្កើតថ្មី ដើម្បីបង្ហាញអំពីគោលបំណង គោលដៅ ការចងក្រងសហគមន៍កសិកម្ម និងផ្សព្វផ្សាយការអនុវត្តសកម្មភាពរបស់កម្មវិធី ASPIRE-AT សម្រាប់ឆ្នាំ២០២៣

គាំទ្របណ្តុំអាជីវកម្មចាស់ និងការបង្កើតថ្មី ដើម្បីបង្ហាញអំពីគោលបំណង គោលដៅ ការចងក្រងសហគមន៍កសិកម្ម និងផ្សព្វផ្សាយការអនុវត្តសកម្មភាពរបស់កម្មវិធី ASPIRE-AT សម្រាប់ឆ្នាំ២០២៣

កម្មវិធី ASPIRE-AT ៖

———————

ក្រុមការងារកម្មវិធី ASPIRE-AT បន្តគាំទ្របណ្តុំអាជីវកម្មចាស់ និងការបង្កើតថ្មី ដើម្បីបង្ហាញអំពីគោលបំណង គោលដៅ ការចងក្រងសហគមន៍កសិកម្ម និងផ្សព្វផ្សាយការអនុវត្តសកម្មភាពរបស់កម្មវិធី ASPIRE-AT សម្រាប់ឆ្នាំ២០២៣។ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មានសកម្មភាពប្រជុំជាមួយសហគមន៍ ក្នុងគោលបំណងផ្សព្វផ្សាយ និងពិភាក្សាដើម្បីបង្កើតជាសហគមន៍កសិកម្ម រួមមាន៖

ខេត្តក្រចេះ៖ គាំទ្រសហគមន៍កសិកម្មដំរីផុងជោគជ័យ ឃុំដំរីផុង ស្រុកឆ្លូង ជាមួយអាជ្ញាធរមូលដ្ឋាន នៅឃុំកញ្ជរ ស្រុកឆ្លូង។

ខេត្តតាកែវ៖ ស្នើសុំរដ្ឋបាលឃុំក្រាំងលាវ ដើម្បីចូលរួមគាំទ្រការអនុវត្តកម្មវិធី ជាពិសេសការចងក្រងសហគមន៍កសិកម្មបន្លែ និងមាន់ថ្មី។ ក្រុមការងារបន្តជួបជាមួយប្រធានបណ្តុំអាជីវកម្មបន្លែ នៅភូមិត្រពាំងអង្គរ និងភូមិស្រីគ្រងរាជ ប្រធានបណ្តុំអាជីវកម្មមាន់ នៅភូមិត្រពាំងពោធិ៍ ដើម្បីបង្ហាញពីកម្មវិធី និងពិភាក្សាការបង្កើតសហគមន៍កសិកម្មបន្លែ និងមាន់។

ខេត្តបន្ទាយមានជ័យ៖ សហគមន៍បន្លែបៃតងកងវ៉ា  ស្ថិតក្នុងសង្កាត់ កំពង់ស្វាយ និងសង្កាត់ម្កាក់ ក្រុងសិរី សោភ័ណ ខេត្តបន្ទាយមានជ័យ ដែលមានអ្នកចូលរួមសរុបចំនួន ២៩នាក់ ស្ត្រី១០នាក់។

ខេត្តកណ្តាល៖ ទីតាំងនៅសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលមានសមាសភាពចូលរួម ចៅសង្កាត់កោះអន្លង់ចិន, ជំទប់ទី១ និងសមាជិកសង្កាត់កោះអន្លង់ចិន, ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម សរុបចំនួន ០៨នាក់ ស្រី០២នាក់។

ខេត្តបាត់ដំបង៖ គាំទ្រសហគមន៍កសិកម្មចាស់ចំនួន០៥ សហគមន៍កសិកម្ម និងបង្កើតសហគមន៍កសិកម្មថ្មី ចំនួន០៥សហគមន៍កសិកម្ម ក្នុងស្រុកគោលដៅចំនួន០៧ មានស្រុកបាណន់ សង្កែ ឯកភ្នំ ថ្មគោល មោងឬស្សី រតនមណ្ឌល និងកំរៀង។ ដោយឡែកសម្រាប់ស្រុកមោងឬស្សី សិក្សាវាយតម្លៃបណ្តុំអាជីវកម្មរបស់កម្មវិធី ASPIRE ចាស់ ដើម្បីបំបែងបណ្តុំអាជីវកម្មទៅជាសហគមន៍កសិកម្មថ្មី និងគាំទ្រសហគមន៍កសិកម្មចាស់។

ខេត្តរតនគិរី៖ ចុះជួបសហគមន៍កសិកម្មចម្រុះភូមិជ្រុង (សរុបសមាជិក១៩នាក់ ស្រ្តី០៧នាក់) ដែលស្ថិតនៅភូមិជ្រុង ឃុំកិចុង ស្រុកបរកែវ ដើម្បីផ្សព្វផ្សាយពីកម្មវិធី ASPIRE-AT ដល់សមាជិកសហគមន៍ និងបានពិភាក្សាពីលទ្ឋភាពបន្ថែមសមាជិកគ្រួសារឱ្យបាន១៥០គ្រួសារ  ព្រមទាំងបានវាយតម្លៃលក្ខណៈវិនិច្ឆ័យសហគមន៍កសិកម្មពេញលក្ខណៈ(១៦ចំនុច)។

Leave a Reply

Your email address will not be published.