Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
កិច្ចសហការរបស់មន្ទីរកសិកម្មខេត្ត និងអាជ្ញាធរឃុំនគរភាស ដើម្បីពិភាក្សាអំពីគោលគំនិត និងអត្ថប្រយោជន៍នៃការចងក្រងសហគន៍កសិកម្ម របស់កម្មវិធី ASPIRE-AT សម្រាប់ឆ្នាំ២០២៣

កិច្ចសហការរបស់មន្ទីរកសិកម្មខេត្ត និងអាជ្ញាធរឃុំនគរភាស ដើម្បីពិភាក្សាអំពីគោលគំនិត និងអត្ថប្រយោជន៍នៃការចងក្រងសហគន៍កសិកម្ម របស់កម្មវិធី ASPIRE-AT សម្រាប់ឆ្នាំ២០២៣

កម្មវិធី ASPIRE-AT ខេត្តសៀមរាប៖

———————————

ដើម្បីជំរុញការអនុវត្តកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម ASPIRE-AT ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានជួបជាមួយអាជ្ញាធរឃុំនគរភាស ដើម្បីពិភាក្សាពីគោលគំនិត និងអត្ថប្រយោជន៍នៃការចងក្រងសហគន៍កសិកម្ម ដើម្បីស្នើសុំការគាំទ្រ និងសហការពីអាជ្ញាធរឃុំ។ កិច្ចប្រជុំនេះ គឺផ្តោតទៅលើគោលបំណង ទិសដៅរបស់កម្មវិធី និងបានបញ្ជាក់ជូនអង្គប្រជុំជ្រាបថា ក្នុងឆ្នាំ២០២៣ នេះកម្មវិធីគ្រោងរៀបចំបង្កើតសហគមន៍កសិកម្មចិញ្ចឹមមាន់ថ្មីចំនួន ០១ ដែលមានសមាជិកចាប់ពី ១៥០គ្រួសារ ដើម្បីចូលរួមលើកស្ទួយតម្លៃផលិតផលកសិកម្មឲ្យល្អប្រសើរ តាមរយៈការប្រមូលផ្ដុំកម្លាំងផលិតកម្មកសិកម្ម ការរៀបចំផែនការផលិត និងការធ្វើធុរកិច្ចកសិកម្មរបស់សហគមន៍កសិកម្ម ឆ្ពោះទៅកាន់ទីផ្សារ។

លោកមេឃុំបានបញ្ជាក់ថា លោកមានក្តីត្រេកអរណាស់ដែលកម្មវិធីបានជ្រើសរើសឃុំនគរភាសជាឃុំគោលដៅសម្រាប់អនុវត្ត និងបានស្រង់ឈ្មោះកសិករដែលចូលរួមបាន ១០០ គ្រួសារ។ លោកសន្យាថានឹងបន្តផ្សព្វផ្សាយដល់កសិករក្មុងភូមិដទៃទៀតឲ្យបានគ្រប់ចំនួនដែលបានកំណត់។ ក្នុងនាមអាជ្ញាធរមូលដ្ឋាន លោកសន្យាថានឹងចូលរួមសហការអនុវត្ត និងគាំទ្រកម្មវិធីនេះ ដើម្បីប្រជាកសិករក្នុងឃុំគោលដៅរបស់គាត់។

Leave a Reply

Your email address will not be published.