Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការផ្សព្វផ្សាយពីគោលបំណង គោលដៅរបស់កម្មវិធី ASPIRE-AT និងចងក្រង បង្កើតសហគមន៍កសិកម្មមាន់ស្រែថ្មី សម្រាប់ឆ្នាំ២០២៣

ការផ្សព្វផ្សាយពីគោលបំណង គោលដៅរបស់កម្មវិធី ASPIRE-AT និងចងក្រង បង្កើតសហគមន៍កសិកម្មមាន់ស្រែថ្មី សម្រាប់ឆ្នាំ២០២៣

កម្មវិធី ASPIRE-AT ខេត្តកណ្តាល៖

———————————

ក្រុមការងារដែលមាន លោក ហៃ ចំរើន តំណាងលោកប្រធានគ្រប់គ្រង កម្មវិធីASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល  បានចុះផ្សព្វផ្សាយពីគោលបំណង គោលដៅរបស់កម្មវិធី ASPIRE-AT និងចងក្រង បង្កើតសហគមន៍កសិកម្មមាន់ស្រែថ្មី នៅឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង និងឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។ សហគមន៍កសិកម្មដែលបានចងក្រងមាន៦បណ្ដុំថ្មី ដែលមានសក្តានុពលតាមប្រភេទអាជីវកម្ម និងការគាំទ្រ ០៣ សហគមន៍កសិកម្មដែលមានស្រាប់។

បន្ទាប់មកក្រុមការងារបានបន្តចុះជួបកសិករអ្នកចិញ្ចឹមមាន់តាមគ្រួសារ នៃបណ្ដុំអាជីវកម្មចាស់ ដើម្បីធ្វើការផ្សព្វផ្សាយឲ្យមានការចូលរួមសម្រាប់ការបង្កើតសហគមន៍កសិកម្មដែលមាន ១៥០ គ្រួសារចូលរួម តាមផែនការរបស់កម្មវិធី។

Leave a Reply

Your email address will not be published.