ការផ្សព្វផ្សាយពីគោលគំនិត និងអត្ថប្រយោជន៍នៃការចងក្រងសហគន៍កសិកម្ម របស់កម្មវិធី ASPIRE-AT សម្រាប់ឆ្នាំ២០២៣
កម្មវិធី ASPIRE-AT ខេត្តត្បូងឃ្មុំ៖
———————————
ដើម្បីជំរុញការអនុវត្តកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម ASPIRE-AT លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដឹកនាំក្រុមការងារនៃកម្មវិធី ASPIRE-AT ថ្នាក់ខេត្ត បានចុះផ្សព្វផ្សាយពីគោលគំនិត និងអត្ថប្រយោជន៍នៃការចងក្រងសហគន៍កសិកម្ម។ សមាជិកចំនួនចាប់ពី ១៥០គ្រួសារ ដើម្បីចូលរួមលើកស្ទួយតម្លៃផលិតផលកសិកម្មឲ្យល្អប្រសើរ តាមរយៈការប្រមូលផ្ដុំកម្លាំងផលិតកម្មកសិកម្ម ការរៀបចំផែនការផលិត និងការធ្វើធុរកិច្ចកសិកម្មរបស់សហគមន៍កសិកម្ម ឆ្ពោះទៅកាន់ទីផ្សារ។ ប្រជាកសិករដែលមានសក្តានុពលលើខ្សែច្រវាក់តម្លៃស្វាយចន្ទី ក្នុងឃុំចុងជាច ស្រុកតំបែរ ដោយមានការចូលរួមពីលោកប្រធានរិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក លោកមេឃុំ និងប្រជាពលរដ្ឋចំនួន ៧៥ គ្រួសារ។
កម្មវិធីផ្សព្វផ្សាយបានផ្តោតលើចំនុចសំខាន់ៗរួមមាន៖
១). និយមន័យសហគមន៍កសិកម្ម
២). រចនាសម្ព័ន្ធ និងការគ្រប់គ្រងរបស់សហគមន៍កសិកម្ម
៣). កាតព្វកិច្ចរបស់ថ្នាក់ដឹកនាំ គណៈកម្មាធិការត្រួតពិនិត្យ និងសមាជិកសហគមន៍កសិកម្ម និង
៤). ភារកិច្ច និងកាតព្វកិច្ចរបស់ក្រុមប្រឹក្សាភិបាល