September 14, 2023
ការផ្សព្វផ្សាយគោលបំណង គោលដៅនៃសកម្មភាពសំខាន់ៗនៃកម្មវិធី ASPIRE-AT សម្រាប់ឆ្នាំ២០២៣
កម្មវិធី ASPIRE-AT ខេត្តបាត់ដំបង៖
———————————
មន្ត្រីទទួលបន្ទុកនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានបើកកិច្ចប្រជុំណែនាំអំពីគោលបំណង គោលដៅនៃសកម្មភាពសំខាន់ៗនៃកម្មវិធី ASPIRE-AT សម្រាប់ឆ្នាំ២០២៣ និងណែនាំអំពីលក្ខណៈវិនិច្ឆ័យសម្រាប់វាយតម្លៃសហគមន៍កសិកម្ម ដោយគាំទ្រសហគមន៍កសិកម្មចាស់ ចំនួន០៥ និងបង្កើតសហគមន៍កសិកម្មថ្មីចំនួន០៥ ក្នុងស្រុកគោលដៅចំនួន០៧ (ស្រុកបាណន់ សង្កែ ឯកភ្នំ ថ្មគោល មោងឬស្សី រតនមណ្ឌល និងកំរៀង) សរុបសមាជិកចូលរួមមានចំនួន ២៥នាក់ ស្រី០៩នាក់។