ការផ្សព្វផ្សាយអំពីគោលដៅ គោលបំណង និងជ្រើសរើសសហគមន៍កសិកម្មរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ របស់កម្មវិធី ASPIRE-AT
កម្មវិធី ASPIRE-AT ខេត្តព្រះសីហនុ៖
———————————
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងជាប្រធានគ្រប់គ្រង់កម្មវិធីខេត្តព្រះសីហនុ និងទីប្រឹក្សាផ្នែកសម្របសម្រួលកម្មវិធីថ្នាក់ខេត្ត បានដឹកនាំមន្ត្រីទទួលបន្ទុក ចុះផ្សព្វផ្សាយអំពីគោលដៅ គោលបំណងអភិវឌ្ឍន៍របស់កម្មវិធី ASPIRE-AT និងការជ្រើសរើស ១៥០គ្រួសារបន្ថែម ដើម្បីឱ្យស្របតាមគោលការណ៍កម្មវិធី និងណែនាំអំពីលក្ខណៈវិនិច្ឆ័យជ្រើសរើសAC មានស្រាប់ទាំង១៦ចំណុច ដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្មចិញ្ចឹមមាន់ស្រែ (ឈ្មោះសហគមន៍កសិកម្មគ្រាប់ពូជមាស) ដែលស្ថិតនៅភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានអ្នកចូលរួមសរុប ១០នាក់ ស្រី០៤នាក់។
ជាលទ្ធផល៖
– សហគមន៍កសិកម្មគ្រាប់ពូជមាស មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ស្របតាមលក្ខខណ្ឌ
– ថ្នាក់ដឹកនាំAC ជ្រួលជ្រាប់អំពីគោលដៅ គោលបំណង និងយល់ច្បាស់អំពីលក្ខណៈវិនិច្ឆ័យជ្រើសរើសAC មានស្រាប់ទាំង១៦ចំណុច របស់កម្មវិធី ASPIRE-AT ។