September 8, 2023
ប្រជាកសិករ អាចហៅទូរស័ព្ទសួរបច្ចេកទេសកសិកម្មដោយឥតគិតថ្លៃ “លេខ ១២៨៩” បានគ្រប់ប្រព័ន្ធ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៖
=====================
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៣ នេះ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវលេខ ១២៨៩ ដែលសាធារណជនអាចហៅទូរស័ព្ទដោយឥតគិតថ្លៃ ដែលមន្ត្រីបច្ចេកទេសរងចាំផ្ដល់ព័ត៌មានបច្ចេកទេសកសិកម្មដល់កសិករ។
គួរបញ្ជាក់ផងដែរ៖ លោកអ្នកអាចហៅទូរស័ព្ទ ១២៨៩ ដោយមិនគិតថ្លៃសេវាពីគ្រប់ប្រព័ន្ធទូរស័ព្ទ ទោះបីគ្មានទឹកប្រាក់ក្នុងទូរស័ព្ទក៏ដោយ។